Update៖ អាល្លឺម៉ង់ មិន​បញ្ជូន​មី​ស៊ី​ល Taurus ទៅ​អ៊ុយ​ក្រែ​ន​នោះទេ ព្រោះខ្លាច វាយប្រហារចូលទីក្រុង​មូ​ស្គូ​!

អធិការបតី​អាល្លឺម៉ង់ លោក Olaf Scholz អះអាង​ជាថ្មី​ថា លោក ជំទាស់​នឹង​ការផ្តល់​ឲ្យ​អ៊ុយ​ក្រែ​ន​នូវ​កាំជ្រួច Cruise រយៈ​ចម្ងាយ​ឆ្ងាយ Taurus ដោយ​បារម្ភ​ថា ក្រុង​គៀវ នឹង​យក​វាយប្រហារ គោលដៅ​លើ​ទីក្រុង​មូ​ស្គូ​។​

លោក Scholz បាន​ប្រាប់​សមាជិក​សាធារណៈ​នៅ​ទីក្រុង Dresden ថា មី​ស៊ី​ល Taurus មាន​រយៈ​ចម្ងាយ ៥០០គីឡូម៉ែត្រ ។
ហើយ​ប្រសិនបើ​ប្រើ​មិន​ត្រឹមត្រូវ គឺ​វា​អាច​វាយប្រហារ គោលដៅ​ដែល​កំណត់​ទីតាំង​ណាមួយ​ក្នុង​ទីក្រុង​មូ​ស្គូ​។​

អធិការបតី​រូបនេះ ក៏បាន​សង្កត់ធ្ងន់ថា ចាំបាច់​ត្រូវបញ្ជូន​បុគ្គលិក​យោធា​អាល្លឺម៉ង់ ទៅកាន់​អ៊ុយ​ក្រែ​ន ដើម្បី​ធានា​ការគ្រប់គ្រង លើ​ការប្រើប្រាស់​មី​ស៊ី​ល Taurus នេះ ៕

Leave a Reply

Your email address will not be published. Required fields are marked *