អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz អះអាងជាថ្មីថា លោក ជំទាស់នឹងការផ្តល់ឲ្យអ៊ុយក្រែននូវកាំជ្រួច Cruise រយៈចម្ងាយឆ្ងាយ Taurus ដោយបារម្ភថា ក្រុងគៀវ នឹងយកវាយប្រហារ គោលដៅលើទីក្រុងមូស្គូ។
លោក Scholz បានប្រាប់សមាជិកសាធារណៈនៅទីក្រុង Dresden ថា មីស៊ីល Taurus មានរយៈចម្ងាយ ៥០០គីឡូម៉ែត្រ ។
ហើយប្រសិនបើប្រើមិនត្រឹមត្រូវ គឺវាអាចវាយប្រហារ គោលដៅដែលកំណត់ទីតាំងណាមួយក្នុងទីក្រុងមូស្គូ។
អធិការបតីរូបនេះ ក៏បានសង្កត់ធ្ងន់ថា ចាំបាច់ត្រូវបញ្ជូនបុគ្គលិកយោធាអាល្លឺម៉ង់ ទៅកាន់អ៊ុយក្រែន ដើម្បីធានាការគ្រប់គ្រង លើការប្រើប្រាស់មីស៊ីល Taurus នេះ ៕