យោងតាមអាជ្ញាធរ បានឱ្យដឹងថា សមាជិកចំនួន16 នាក់នៃក្រុម SWAT របស់នាយកដ្ឋានតម្រួត Orange County បានរងរបួសកាលពីរសៀលថ្ងៃពុធ នៅក្នុងការផ្ទុះមួយនៅឯកន្លែង បណ្តុះបណ្តាល FBI នៅ Irvine ក្នុងរដ្ឋកាលីហ្វ័រញ៉ាភាគខាងត្បូង។
ការផ្ទុះនេះបានកើតឡើងនៅវេលាម៉ោង១រសៀល នៅក្នុងអគារតូចមួយនៅឯកន្លែង បណ្តុះបណ្តាលយុទ្ធសាស្ត្រក្នុងតំបន់ Jerry Crowe ។
នេះបើយោងតាម Sheriff’s Sgt លោក Frank Gonzalez ។
យ៉ាងណាមិញ មូលហេតុនៃការផ្ទុះមិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ ខណៈដែល FBI កំពុងបើកការស៊ើបអង្កេត៕