Update៖ អាមេរិក ស្នើឱ្យដោះលែង​ចំណាប់ខ្មាំង និងមាន​បទ​ឈប់​បាញ់ នៅ​តំបន់ហ្គា​ហ្សា​! 

រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក Antony Blinken បាន​និយាយថា សហរដ្ឋអាមេរិក បញ្ជូន​សេចក្តីព្រាង​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ។ ដោយ​អំពាវនាវ ឱ្យមាន​បទ​ឈប់​បាញ់​ជាបន្ទាន់​! រួមទាំង​ការដោះលែង​ចំណាប់ខ្មាំង នៅតំបន់​ហ្គា​ហ្សា​ស្ទ្រី​ប​។​

លោក Blinken បាន​បន្ថែមថា ជាការ​ពិត យើង​ពិត​ជាមាន​ដំណោះស្រាយ​មួយ​ដែល​យើង​ដាក់ចេញ​នាពេលនេះ ។
គឺ​នៅ​ចំពោះមុខ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ដែល​អំពាវនាវ​ឱ្យមាន​បទ​ឈប់​បាញ់​ជាបន្ទាន់ ។
ដែល​ទាក់ទង​នឹង​ការដោះលែង​ចំណាប់ខ្មាំង ហើយ​យើង​សង្ឃឹម​យ៉ាងខ្លាំង​ថា ប្រទេស​នានា​នឹង​គាំទ្រ។

លោក បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​អា​រ៉ា​ប៊ី​សា​អូឌីត Al Hadath កាលពី​ល្ងាច​ថ្ងៃ​ពុធ ក្នុងអំឡុងពេល​ទស្សន​កិច្ច​ទៅកាន់​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត ដើម្បី​ពិភាក្សា​អំពី​សង្គ្រាម​រវាង​អ៊ីស្រាអែល និង​ក្រុម​ហា​ម៉ាស​។​

អាមេរិក ដែលជា​អ្នកគាំទ្រ​ដ៏​សំខាន់​របស់​អ៊ីស្រាអែល ពីមុន​បាន​ប្រើ​វេតូ​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ។
ដើម្បី​រារាំង​ស្ថាប័ន​ពិភពលោក ពី​ការអំពាវនាវ​ឱ្យមាន​បទ​ឈប់​បាញ់​ជាបន្ទាន់​នៅក្នុង​ទឹកដី​ប៉ា​ឡេ​ស្ទី​ន​៕

Leave a Reply

Your email address will not be published. Required fields are marked *