រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយថា សហរដ្ឋអាមេរិក បញ្ជូនសេចក្តីព្រាងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ដោយអំពាវនាវ ឱ្យមានបទឈប់បាញ់ជាបន្ទាន់! រួមទាំងការដោះលែងចំណាប់ខ្មាំង នៅតំបន់ហ្គាហ្សាស្ទ្រីប។
លោក Blinken បានបន្ថែមថា ជាការពិត យើងពិតជាមានដំណោះស្រាយមួយដែលយើងដាក់ចេញនាពេលនេះ ។
គឺនៅចំពោះមុខក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ ។
ដែលទាក់ទងនឹងការដោះលែងចំណាប់ខ្មាំង ហើយយើងសង្ឃឹមយ៉ាងខ្លាំងថា ប្រទេសនានានឹងគាំទ្រ។
លោក បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអារ៉ាប៊ីសាអូឌីត Al Hadath កាលពីល្ងាចថ្ងៃពុធ ក្នុងអំឡុងពេលទស្សនកិច្ចទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីពិភាក្សាអំពីសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។
អាមេរិក ដែលជាអ្នកគាំទ្រដ៏សំខាន់របស់អ៊ីស្រាអែល ពីមុនបានប្រើវេតូរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ។
ដើម្បីរារាំងស្ថាប័នពិភពលោក ពីការអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់នៅក្នុងទឹកដីប៉ាឡេស្ទីន៕