អតីតនាយករដ្ឋមន្ត្រីហ្វីជី ត្រូវរួចផុតពីការជាប់ពន្ធនាគារ ក្រោយតុលាការរកមិនឃើញបទល្មើស!

លោក Frank Bainimarama អតីតនាយករដ្ឋមន្រ្តី ដែលកាន់អំណាចយូរជាងគេ របស់ប្រទេសដីកោះហ្វីជី ។
បានរួចផុតពីការជាប់ពន្ធនាគារ
ដោយតុលាការជាន់ទាប នៅថ្ងៃព្រហស្បតិ៍នេះ ។
បន្ទាប់ពីរូបលោកត្រូវ បានរកឃើញថា មានទោសពីបទរារាំងដំណើរការប្រព័ន្ធយុត្តិធម៌ ក៏ដោយក្តី..!។

នៅក្នុងខែមីនានេះ លោក Bainimarama ត្រូវបានតុលាការជាន់ខ្ពស់រកឃើញថា មានទោសពីបទការរារាំងដំណើរការប្រព័ន្ធយុត្តិធម៌ អំឡុងពេលកាន់តំណែងជានាយករដ្ឋមន្រ្តី ។
ដោយបានបញ្ជាឱ្យអគ្គស្នងការប៉ូលិស លោក Sitiveni Qiliho បញ្ឈប់ការស៉ើបអង្កេតលើករណីសង្ស័យអំពើពុករលួយ នៅឯសកលវិទ្យាល័យ University of South Pacific។
តុលាការជាន់ខ្ពស់របស់ហ្វីជី បានលុបចោលសាលក្រមមិនមានកំហុស ។
ដែលចេញដោយចៅក្រម លោក Seini Paumau កាលពីឆ្នាំមុន ហើយបញ្ជូនសំណុំរឿងនេះ ទៅកាន់តុលាការជាន់ទាប ដើម្បីកាត់ក្តីម្តងទៀត។

នៅថ្ងៃព្រហស្បតិ៍នេះ ចៅក្រម Paumau បានចេញសាលក្រមថ្មី ដែលយោងលើបញ្ហាសុខភាពរបស់ លោក Bainimarama ហើយសម្រេចឱ្យរូបលោករួចពីការចាប់ពន្ធនាគារ និងមិនដាក់ទោសទណ្ឌអ្វីទាំងអស់ ក្រោមហេតុផលថា បទល្មើសដែលបានប្រព្រឹត្ត ។
គឺមិនមានកម្រិតធ្ងន់ធ្ងរឡើយ ហើយគ្មានភស្តុតាងបង្ហាញថា លោក Bainimarama បានប្រព្រឹត្តយ៉ាងដូច្នោះ ដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន ឬផលប្រយោជន៍ហិរញ្ញវត្ថុនោះទេ។
យ៉ាងនេះក្តី នាយកស្តីទីនៃការិយាល័យរដ្ឋអាជ្ញាហ្វីជី លោក John Rabuku បានដាក់ពាក្យបណ្តឹងឧទ្ធរណ៍ ប្រឆាំងនឹងសេចក្តីសម្រេចនេះ។
បើតាមការិយាល័យលោក Rabuku ការកាត់ទោសខាងលើ មានលក្ខណៈស្រាលពេក និងផ្ទុយពីច្បាប់។

គួរបញ្ជាក់ថា លោក Bainimarama បានដឹកនាំប្រទេសហ្វីជី អស់រយៈពេល ១៦ឆ្នាំ ​រហូតដល់ចាញ់ការបោះឆ្នោតខែធ្នូ ឆ្នាំ ២០២២ ។
ក្រោមដៃរបស់ក្រុមគណបក្សចម្រុះដឹកនាំដោយនាយករដ្ឋមន្ត្រីបច្ចុប្បន្ន លោក Sitiveni Rabuka៕

Leave a Reply

Your email address will not be published. Required fields are marked *