កងទ័ពជើងទឹកអាមេរិក បានចាប់ផ្តើមហ្វឹកហាត់ ដល់កងកម្លាំងស្វ័យការពាររបស់ជប៉ុន ។
អំពីរបៀបគ្រប់គ្រងមីស៊ីល ឆ្លងដែន Tomahawk ដែលជប៉ុនសម្រេចចិត្តទិញ ពីសហរដ្ឋអាមេរិក។
វគ្គហ្វឹកហ្វឺនដំបូងរយៈពេលប្រាំថ្ងៃដោយបានចាប់ផ្តើមកាលពីថ្ងៃចន្ទ បន្ទាប់ពីប្រទេសជប៉ុន បានចុះហត្ថលេខាលើកិច្ចសន្យានៅដើមឆ្នាំនេះដើម្បីទិញ Tomahawks រហូតដល់ទៅ ៤០០គ្រឿងពីសហរដ្ឋអាមេរិក ។
ដើម្បីពង្រឹងសមត្ថភាពប្រឆាំងការវាយប្រហារប្រឆាំង នឹងទីតាំងមីស៊ីលរបស់សត្រូវ និងគោលដៅផ្សេងទៀត។
កាលពីថ្ងៃព្រហស្បតិ៍ ប្រព័ន្ធផ្សព្វផ្សាយរបស់ជប៉ុន និងសហរដ្ឋអាមេរិកមួយចំនួនត្រូវបានអនុញ្ញាតឱ្យយកព័ត៌មានទូទៅលើការបណ្តុះបណ្តាល ដែលពាក់ព័ន្ធនឹងបុគ្គលិក SDF ប្រហែល ២០ នាក់។
ការហ្វឹកហាត់នេះ ត្រូវបានធ្វើឡើងនៅខាងក្នុងនាវាពិឃាត Aegis របស់អាមេរិកនៅក្នុងមូលដ្ឋានទ័ពជើងទឹក Yokosuka ភាគខាងត្បូងនៃទីក្រុងតូក្យូ។
កងទ័ពជើងទឹកអាមេរិកបានពន្យល់ថា ការហ្វឹកហ្វឺនកាលពីថ្ងៃព្រហស្បតិ៍ រួមមានការរៀនពីនីតិវិធីជាមូលដ្ឋានសម្រាប់ការបាញ់បង្ហោះ Tomahawk ដោយប្រើឧបករណ៍ពិត។
មន្ត្រីរូបនេះបាននិយាយថា ខណៈដែលការបណ្តុះបណ្តាលដំបូងនឹងបញ្ចប់នៅថ្ងៃសុក្រ កម្មវិធីបណ្តុះបណ្តាល Tomahawk កម្រិតខ្ពស់សម្រាប់ SDF គ្រោងនឹងប្រព្រឹត្តទៅនាពេលខាងមុខបន្ថែមទៀត។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំប្រទេសជប៉ុនលោក Rahm Emanuel បានចុះត្រួតពិនិត្យផ្ទាល់វគ្គបណ្តុះបណ្តាលកាលពីថ្ងៃព្រហស្បតិ៍។
លោកថា នេះគឺជាការបណ្តុះបណ្តាលតាមសេណារីយ៉ូពិតប្រាកដ។
លោកក៏បាននិយាយបន្ថែមថា ការហ្វឹកហាត់នេះនឹងផ្តល់ឱ្យដៃគូអាមេរិក និងសម្ព័ន្ធមិត្តនូវសមត្ថភាពក្នុងការប្រើប្រាស់កាំជ្រួចប្រភេទនេះ៕