Update៖ តុលាការសម្រេចព្យួរទោស អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន រួមនិងភរិយារបស់គាត់!

យោងតាម គណបក្ស Tehreek-e-Insaf បានឱ្យដឹងថា តុលាការក្នុងទីក្រុងIslamabad កាលពីថ្ងៃចន្ទ៖ បានផ្អាកការកាត់ទោសនិងឃុំខ្លួនលោក Imran Khan អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន រួមនិងប្រពន្ធរបស់គាត់គឺ Bushra Bibi នៅក្នុងសំណុំរឿងដែលទាក់ទង នឹងការលក់អំណោយរបស់រដ្ឋដោយខុសច្បាប់ នេះបើយោងតាមគណបក្ស Tehreek-e-Insaf របស់គាត់។

តុលាការ​កំពូល​ក្រុង​អ៊ីស្លាម៉ាបាដ​បាន​ព្យួរ​ការកាត់ទោស​រយៈពេល ១៤ ឆ្នាំ ដល់លោក Khan និង​ប្តី​ប្រពន្ធ​របស់​គាត់​នៅ​ថ្ងៃ​ទី៣១ ខែ​មករា។

លោក Khan ត្រូវបានចោទប្រកាន់ពីបទលក់អំណោយរបស់រដ្ឋ ឬហៅថាករណី Toshakhana ដែលគាត់អះអាងថា គាត់បានទិញដោយស្របច្បាប់។

អ្នក​ទាំង​ពីរ​ក៏​ត្រូវ​បាន​គេ​ហាម មិន​ឱ្យ​កាន់​តំណែង​សាធារណៈ រយៈពេល ១០ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ប្រមាណ ៥,៦លាន​ដុល្លារ៕

Leave a Reply

Your email address will not be published. Required fields are marked *