យោងតាម គណបក្ស Tehreek-e-Insaf បានឱ្យដឹងថា តុលាការក្នុងទីក្រុងIslamabad កាលពីថ្ងៃចន្ទ៖ បានផ្អាកការកាត់ទោសនិងឃុំខ្លួនលោក Imran Khan អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន រួមនិងប្រពន្ធរបស់គាត់គឺ Bushra Bibi នៅក្នុងសំណុំរឿងដែលទាក់ទង នឹងការលក់អំណោយរបស់រដ្ឋដោយខុសច្បាប់ នេះបើយោងតាមគណបក្ស Tehreek-e-Insaf របស់គាត់។
តុលាការកំពូលក្រុងអ៊ីស្លាម៉ាបាដបានព្យួរការកាត់ទោសរយៈពេល ១៤ ឆ្នាំ ដល់លោក Khan និងប្តីប្រពន្ធរបស់គាត់នៅថ្ងៃទី៣១ ខែមករា។
លោក Khan ត្រូវបានចោទប្រកាន់ពីបទលក់អំណោយរបស់រដ្ឋ ឬហៅថាករណី Toshakhana ដែលគាត់អះអាងថា គាត់បានទិញដោយស្របច្បាប់។
អ្នកទាំងពីរក៏ត្រូវបានគេហាម មិនឱ្យកាន់តំណែងសាធារណៈ រយៈពេល ១០ឆ្នាំ និងពិន័យជាប្រាក់ប្រមាណ ៥,៦លានដុល្លារ៕