គ្រោះទឹកជំនន់ បណ្ដាលឱ្យភាគ​ខាងលិចនៃប្រទេស​បារាំង​ ប្រកាស​អាសន្ន!

នាយកដ្ឋានខាងលិចរបស់បារាំង Indre-et-Loire នៅតែស្ថិតក្នុងការប្រកាសអាសន្ន ពណ៌ក្រហមកាលពីថ្ងៃចន្ទ ដោយសារហានិភ័យទឹកជំនន់ ។
-នេះបើយោងតាមអាជ្ញាធរអាកាសធាតុរបស់ប្រទេស Meteo France ។

ទីក្រុង និងទន្លេនៅភាគខាងលិចប្រទេសបារាំង ត្រូវបានជន់លិចកាលពីចុងសប្តាហ៍ ។
ហើយប្រជាជនត្រូវបានជម្លៀសចេញ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។

កាសែត La Depeche បានរាយការណ៍ថា ក្រុមអ្នកជួយសង្គ្រោះបន្តស្វែងរកអ្នកជិះកាយ៉ាកម្នាក់ ដែលបានបាត់ខ្លួននៅក្នុងទន្លេ La Vienne ដែលលិចទឹកកាលពីថ្ងៃសៅរ៍។

La Vienne បានកើនឡើងនៅល្ងាចថ្ងៃអាទិត្យរហូតដល់5.24 ម៉ែត្រ(17.19ហ្វីត)ហើយទន្លេ Creuse បានកើនឡើងដល់6.78 ម៉ែត្រដែលលើសពីកំណត់ត្រាក្នុងឆ្នាំ 1982 ៕

Leave a Reply

Your email address will not be published. Required fields are marked *