(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ជាថ្មីទៀតថា៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងបង្កើនសេដ្ឋកិច្ចដល់កម្ពុជា ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត នៅពេលអនាគត ។
ជាពិសេស គឺបងប្អូនដែលរស់នៅតាមព្រែកនេះតែម្តង រួមទាំងប្អូនខេត្តតាកែវផងដែរ។
-សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធី សម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌ ស្ថិតភូមិឱភាសាំង ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ នៅព្រឹកទី១១ ខែមេសា ឆ្នាំ២០២៤។
សម្ដេចធិបតី ព្រែកជីកហ្វូណនតេជោមានមុខកាត់(ទទឹង)១០០ ម៉ែត្រ ជម្រៅប្រមាណ ៤ម៉ែត្រ ដែលអនុញ្ញាតឱ្យនាវា ឬ សាឡង់ដឹកទំនិញឆ្លងកាត់បានប្រមាណ ៣០០០ តោននៅរដូវប្រាំង និងប្រមាណ៥.០០០ តោននៅរដូវវស្សា។
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ព្រែកជីកហ្វូណនតេជោ មានការសិក្សាពីអ្នក ជំនាញលំដាប់ពិភពលោក និងគ្រប់ជំនាញពាក់ព័ន្ធជាង៤០នាក់ និងប្រើពេលសិក្សាប្រមាណ ២៦ខែ មុននឹងសម្រេចឱ្យមានគម្រោងនេះ៕