Update៖ ជនអន្តោប្រវេសន៍អាហ្រ្វិក៦៨នាក់ស្លាប់ ដោយសារលិចទូកក្នុងសមុទ្ររបស់ប្រទេសយេម៉ែន!

កាលពីថ្ងៃអាទិត្យ (០៣ សីហា) ទីភ្នាក់ងារអន្តោប្រវេសន៍របស់អង្គការសហប្រជាជាតិ បាននិយាយថា ទូកមួយគ្រឿងបានលិចនៅក្នុងឆ្នេរសមុទ្ររបស់ប្រទេសយេម៉ែន បណ្តាលឱ្យជនអន្តោប្រវេសន៍អាហ្វ្រិកយ៉ាងតិច ៦៨នាក់បានស្លាប់ និងប្រមាណជាង ៧០នាក់ផ្សេងទៀតបានបាត់ខ្លួន។

ក្រុមមន្ត្រីសុខាភិបាលយេម៉ែន និយាយថា ទូកនោះដឹកមនុស្សប្រហែលជាង ១៥០នាក់ បានលិចដោយសារអាកាសធាតុអាក្រក់ខ្លាំង នៅស្រុក Ahwar ក្នុងខេត្ត Abyan ភាគខាងត្បូងយេម៉ែន នៅលើសមុទ្រអារ៉ាប់ ហើយក្រុមអ្នកជួយសង្គ្រោះកំពុងបន្តស្វែងរកអ្នកបាត់ខ្លួន៕

Leave a Reply

Your email address will not be published. Required fields are marked *