Update៖ ចិនបារម្ភ ក្រោយជប៉ុនថ្កោលទោសការសងសឹក របស់អ៊ីរ៉ង់ មកលើអ៊ីស្រាអែល!

អ្នកនាំពាក្យក្រសួងការបរទេសចិន នៅថ្ងៃអាទិត្យ ទី១៤ ខែមេសា បានបង្ហាញការព្រួយបារម្ភជាខ្លាំង។
ចំពោះការវាយប្រហារដោយ មីស៊ីល និងដ្រូនរបស់អ៊ីរ៉ង់ មកលើអ៊ីស្រាអែល ។
ដែលកំពុងបង្កឱ្យមានការភ័យខ្លាចពីហានិភ័យផ្ទុះសង្រ្គាមក្នុងតំបន់ទាំងមូល។

អ្នកនាំពាក្យក្រសួងការបរទេសចិនខាងលើ បានគូសបញ្ជាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះដូច្នេះថា ចិនបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងចំពោះភាពតានតឹង ។
បច្ចុប្បន្ន និងអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់រក្សាការអត់ធ្មត់ និងភាពស្ងប់ស្ងាត់ ដើម្បីបញ្ចៀសភាពតានតឹងនៅពេលអនាគត។
អ្នកនាំពាក្យរូបនេះ ថាចិនក៏អំពាវនាវផងដែរឱ្យសហគមន៍អន្តរជាតិ ជាពិសេសបណ្ដាប្រទេសមានឥទ្ធិពលធំៗ ដើរតួនាទីប្រកបដោយលក្ខណៈស្ថាបនា ដើម្បីសន្តិភាព និងស្ថិរភាពក្នុងតំបន់។

ទន្ទឹមគ្នានឹងការព្រួយបារម្ភ ចិន ជប៉ុនឯណោះវិញ បានចូលរួមជាមួយសហរដ្ឋអាមេរិក និងបណ្ដាប្រទេសលោកខាងលិច ។
បានថ្កោលទោសយ៉ាងខ្លាំងចំពោះ ការវាយប្រហាររបស់អ៊ីរ៉ង់ លើអ៊ីស្រាអែល ។
ដោយបារម្ភថា ការវាយប្រហារនេះនឹងមានតែធ្វើឱ្យស្ថានការណ៍ក្នុងតំបន់មជ្ឈិមបូព៌ាកាន់តែយ៉ាប់យ៉ឺន។

យោធាអ៊ីស្រាអែល បានអះអាងថាអ៊ីរ៉ង់កាលពីយប់ថ្ងៃសៅរ៍ ទី១៣ ខែមេសា បានបាញ់មីស៊ីល និងដ្រូន ៣០០គ្រាប់ និងគ្រឿងលើអ៊ីស្រាអែល ។
ជាការសងសឹក ទៅនឹងការវាយប្រហាររបស់អ៊ីស្រាអែលកាលពីថ្ងៃទី១ ខែមេសា លើស្ថានកុងស៊ុលអ៊ីរ៉ង់ ក្នុងទីក្រុងដាម៉ាស ប្រទេសស៊ីរី ដោយសម្លាប់មនុស្ស៧នាក់ ក្នុងនោះ មានឧត្តមសេនីយ៍អ៊ីរ៉ង់២រូបផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *