ទីបញ្ជាការកណ្តាល អាមេរិក (CENTCOM) បាននិយាយនៅថ្ងៃចន្ទនេះថា៖ កាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ខ្លួនបានបំផ្លាញដ្រូនជាង៨០គ្រឿង និងមីស៊ីលបាលិស្ទិកយ៉ាងតិចចំនួន៦គ្រាប់។
ដែលបាញ់ចេញពីប្រទេសអ៊ីរ៉ង់ និងយេម៉ែន តម្រង់ទៅកាន់ប្រទេសអ៊ីស្រាអែល.!។
ទីបញ្ជាការ CENTCOM បាននិយាយនៅក្នុងការបង្ហោះនៅលើបណ្តាញ X ថា ការកម្ទេចនោះ រួមបញ្ចូលទាំងមីស៊ីលបាលិស្ទិក នៅលើយានបាញ់បង្ហោះរបស់ខ្លួន និងយានអាកាសគ្មានមនុស្សបើក( UAV) ចំនួន៧ត្រូវបានបំផ្លាញនៅលើដី មុនពេលបាញ់បង្ហោះ នៅក្នុងតំបន់ដែលគ្រប់គ្រងដោយក្រុមឧទ្ទាមហ៊ួទី ដែលគាំទ្រដោយអ៊ីរ៉ង់ ក្នុងប្រទេសយេម៉ែន។
អ៊ីរ៉ង់បានបើកការវាយប្រហារ កាលពីល្ងាចថ្ងៃសៅរ៍លើទឹកដីអ៊ីស្រាអែលជាមួយនឹងយានដ្រូន និងមីស៊ីល ដើម្បីជាការសងសឹកចំពោះការវាយប្រហាររបស់អ៊ីស្រាអែលទៅលើបរិវេណស្ថានទូតរបស់ខ្លួននៅក្នុងប្រទេសស៊ីរី កាលពីថ្ងៃទី១ ខែមេសា ដែលបានសម្លាប់មេបញ្ជាជាន់ខ្ពស់នៃកងឆ្មាំបដិវត្តន៍។
ការវាយប្រហារដោយមីស៊ីល និងយានដ្រូនជាង ៣០០គ្រឿង ដែលភាគច្រើនបាញ់ចេញពីខាងក្នុងប្រទេសអ៊ីរ៉ង់ ។
បានបង្កការខូចខាតតិចតួចប៉ុណ្ណោះ ខណៈដែលភាគច្រើន ត្រូវបានបាញ់ទម្លាក់ដោយប្រព័ន្ធការពារ Iron Dome របស់អ៊ីស្រាអែល និងដោយមានជំនួយពីសហរដ្ឋអាមេរិក អង់គ្លេស បារាំង និងហ្ស៊កដានី៕