(ស្ទឹងត្រែង)៖ រយៈពេល៤ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិសង្ក្រាន្តឆ្នាំ២០២៤ ចាប់ពីថ្ងៃទី១៣ ដល់ទី១៦ ខែមេសា ឆ្នាំ២០២៤ នៅខេត្តស្ទឹងត្រែង មានភ្ញៀវមកលេងកម្សាន្តជាង១០ម៉ឺននាក់។
លោក អ៊ន ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង បានឲ្យដឹងថា អាជ្ញាធរខេត្តបានរៀបចំព្រឹត្តិការណ៍សង្ក្រាន្ដឆ្នាំថ្មី ។
ដែលមានទីតាំង ស្របតាមដងទន្លេសេកុងក្នុងក្រុងស្ទឹងត្រែង ធ្វើឱ្យទាក់ទាញបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរមកពីបណ្ដាលខេត្តផ្សេងៗចូលមក លេងល្បែងរបាំប្រជាប្រិយ និងរាំលេងកម្សាន្ត សប្បាយរីករាយ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
លោកប្រធានមន្ទីរ បន្តថា ក្នុងរយៈពេល៤ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរក្នុងឆ្នាំ២០២៤ ។
ភ្ញៀវមកពតាមបណ្ដាលខេត្តផ្សេងៗ និងពលរដ្ឋ មកពីតាមឃុំស្រុកទូទាំងខេត្តស្ទឹងត្រែង មានចំនួនសរុប ១០៩.៥៩២នាក់ មានការកើនឡើង៧៨,៨០% ប្រៀបធៀបរយៈពេល៤ថ្ងៃដូចគ្នាកាលពីឆ្នាំ២០២៣។
លោក ឆយ សុវណ្ណា ភ្ញៀវទេសចរមកពីខេត្តកំពង់ឆ្នាំង បានសំដែងនៅទឹកចិត្តសប្បាយរីករាយដោយបញ្ជាក់ថា នេះជាឆ្នាំទី៣ហើយ ដែលលោកបាននាំក្រុមគ្រួសារមិត្តភ័ក្តបងប្អូនមកលេងកម្សាន្ដ។
លោក ម៉ែន គង់ ប្រធានក្រុមការងារសហភាពសហព័ន្ធយុវជនប្រចាំខេត្តស្ទឹងត្រែងបានឲ្យដឹងថា ព្រឹត្តការណ៍ស្ទឹងត្រែងសង្ក្រាន្ត មានរយៈពេល៤ថ្ងៃ។
ចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ មានគោលបំណងបង្កើនភាពសម្បាយរីករាយដល់មហាគ្រួសារខ្មែរ ។
ដោយមិនប្រកាន់និន្នាការនយោបាយ ឬសាសនា ពណ៌សម្បុរ អ្វីទាំងអស់។
ព្រឹត្តិការណ៍នេះ ក៏បានគាស់រំលើងនូវល្បែងប្រជាប្រិយខ្មែរ ដែលមានពីមុនមកឲ្យយុវជនជំនាន់ក្រោយបានចូលរួមលេងកម្សាន្ដ។
លោកបន្តថា ស្ទឹងត្រែងសង្ក្រាន្ដដែលអាជ្ញាធរបានរៀបចំឡើងនៅក្នុងប្រធានបទឆ្នាំ២ឥ២៤ ។
គឺរួមចំណែកទៅនឹងសង្ក្រាន្ដរបស់កម្ពុជាយើងទាំងមូល នៃពីធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលយើងហៅថាសង្ក្រាន្តសន្តិភាព ហើយនិមិត្តសញ្ញាសម្រាប់សង្ក្រាន្តរបស់ខេត្តស្ទឹងត្រែង គឺរូបកងចក្រ។
សូមបញ្ជាក់ថា ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររយៈពេល៤ថ្ងៃ សម្រាប់ខេត្តស្ទឹងត្រែង បានប្រព្រឹត្តទៅដោយរលូន មិនមានចោរលួច មិនមានកើតឡើងនៅអំពើហិង្សា ឬបាតភាពមិនល្អកើតឡើងនោះឡើយ៕