សង្ក្រាន្ត៤ថ្ងៃនៅខេត្តកំពង់ឆ្នាំង មានភ្ញៀវមកលេងកម្សាន្ត ប្រមាណជា៣៤ម៉ឺននាក់!

(កំពង់ឆ្នាំង)៖ ក្នុងឱកាសបុណ្យចូលថ្មីប្រពៃណីជាតិខ្មែរឆ្នាំ២០២៤ នៃសង្ក្រាន ចាប់ពីថ្ងៃទី១៣ ដល់ទី១៦ ខែមេសា ឆ្នាំ២០២៤។
នៅខេត្តកំពង់ឆ្នាំង មានភ្ញៀវមកលេងកម្សាន្ត សរុបប្រមាណ​ជាង​៣៤ម៉ឺននាក់។
នេះបើតាមការលើកឡើងពីលោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង។
សង្ក្រានឆ្នាំថ្មីប្រណៃណីខ្មែរឆ្នាំ២០២៤ អាជ្ញាធរ​ខេត្តកំពង់ឆ្នាំង​បាន​រៀបចំកន្លែងលេងកំសាន្តចំនួន៣ទីតាំង ១.សួនបាញ់ទឹក​ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ អ៊ុក រ៉ាប៊ុន ខាងមុខសាលាខេត្ត ។
ដោយបានរៀបចំជាកន្លែងសំរាប់ប្រារព្ធ​ពិធីចូល​សង្ក្រាន្ត​ឆ្នាំ​ថ្មី កន្លែងលេងល្បែងប្រជាប្រិយប្រពៃណីខ្មែរ និងរាំមកន្សាន្តតាមប្រពៃណីខ្មែរផងដែរ។
ទី២. តំបន់ត្រជាក់ ជាកន្លែងលេងទឹក និងរាំកម្សាន្ត។
ទី៣. សួនច្បារវិមានឯករាជ្យ ជាកន្លែងប្រគុំតន្ត្រី​ខ្នាតធំ​របស់​ទូរទស្សន៍បាយ័ន សំរាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរកំសាន្តពេលរាត្រី។
ក្នុងសង្ក្រាន្ត​ឆ្នាំថ្មីប្រពៃណីខ្មែរឆ្នាំនេះ អាជ្ញាធខេត្តកំពង់ឆ្នាំង​បាន​រៀបចំ​លេង​ល្បែង​ប្រពៃណីខ្មែរ​មាន របាំត្រុតឆៃយ៉ាំ ទាញព្រ័ត្រ វាយក្អម ចោលឈូង បោះអង្គុញ លាក់កន្សែង និងរាំវង់ រាំក្បាច់ រាំក្បាច់ សារ៉ាវ៉ាន់ ដើម្បី​បង្កើន​នូវ​បរិយាកាស​សប្បាយ​ផ្សារ​ភ្ជាប់​នូវ​ភាព​ស្និទ្ធស្នាល​រវាង​ថ្នាក់​ដឹក​នាំ​គ្រប់​ជាន់​ថ្នាក់ ក្នុងន័យសាមគ្គីភាពពេញក្នុងរយៈពេល៤ថ្ងៃផងដែរ ។ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំង បានពង្រឹង​យ៉ាង​ម៉ឺង​ម៉ាត់​ដល់កងកម្លាំងទាំងអស់ អោយរក្សាអោយខាងតែបាននូវសន្តិសុខសណ្តាប់ធ្នាប់ និង​កាត់​បន្ថ​យករណីគ្រោះថ្នាក់ចរាចរជូនបងប្អូនប្រជាពលរដ្ឋ យុវជន និងភ្ញៀវទេសចរ នៅតាម​វត្ត​អារាម ទីរមណីយដ្ឋាន ទីកន្លែងប្រារព្វពីធីសង្ក្រានឆ្នាំថ្មី និងតាមដងផ្លូវផងដែរ។
បងប្អូន​ប្រជា​ពលរដ្ឋ យុវជន និងភ្ញៀវទេសចរ ដែលមកកំសាន្តក្នុងខេត្តកំពង់ឆ្នាំង បានចូល​រួម​លេង​យ៉ាង​សប្បាយ​រីក​រាយ​យ៉ាងខ្លាំង គ្មានព្រួយបារម្ភអ្វីឡើយ ហើយភាពសប្បាយ​រីករាយ​ទាំង​នេះ​បញ្ជាក់​ឲ្យ​ឃើញ​ថា ដោយសារកត្តាសុខសន្តិភាពពេញលេញក្នុងប្រទេស ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

Leave a Reply

Your email address will not be published. Required fields are marked *