(កំពង់ឆ្នាំង)៖ ក្នុងឱកាសបុណ្យចូលថ្មីប្រពៃណីជាតិខ្មែរឆ្នាំ២០២៤ នៃសង្ក្រាន ចាប់ពីថ្ងៃទី១៣ ដល់ទី១៦ ខែមេសា ឆ្នាំ២០២៤។
នៅខេត្តកំពង់ឆ្នាំង មានភ្ញៀវមកលេងកម្សាន្ត សរុបប្រមាណជាង៣៤ម៉ឺននាក់។
នេះបើតាមការលើកឡើងពីលោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង។
សង្ក្រានឆ្នាំថ្មីប្រណៃណីខ្មែរឆ្នាំ២០២៤ អាជ្ញាធរខេត្តកំពង់ឆ្នាំងបានរៀបចំកន្លែងលេងកំសាន្តចំនួន៣ទីតាំង ១.សួនបាញ់ទឹកឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ខាងមុខសាលាខេត្ត ។
ដោយបានរៀបចំជាកន្លែងសំរាប់ប្រារព្ធពិធីចូលសង្ក្រាន្តឆ្នាំថ្មី កន្លែងលេងល្បែងប្រជាប្រិយប្រពៃណីខ្មែរ និងរាំមកន្សាន្តតាមប្រពៃណីខ្មែរផងដែរ។
ទី២. តំបន់ត្រជាក់ ជាកន្លែងលេងទឹក និងរាំកម្សាន្ត។
ទី៣. សួនច្បារវិមានឯករាជ្យ ជាកន្លែងប្រគុំតន្ត្រីខ្នាតធំរបស់ទូរទស្សន៍បាយ័ន សំរាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរកំសាន្តពេលរាត្រី។
ក្នុងសង្ក្រាន្តឆ្នាំថ្មីប្រពៃណីខ្មែរឆ្នាំនេះ អាជ្ញាធខេត្តកំពង់ឆ្នាំងបានរៀបចំលេងល្បែងប្រពៃណីខ្មែរមាន របាំត្រុតឆៃយ៉ាំ ទាញព្រ័ត្រ វាយក្អម ចោលឈូង បោះអង្គុញ លាក់កន្សែង និងរាំវង់ រាំក្បាច់ រាំក្បាច់ សារ៉ាវ៉ាន់ ដើម្បីបង្កើននូវបរិយាកាសសប្បាយផ្សារភ្ជាប់នូវភាពស្និទ្ធស្នាលរវាងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ក្នុងន័យសាមគ្គីភាពពេញក្នុងរយៈពេល៤ថ្ងៃផងដែរ ។ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំង បានពង្រឹងយ៉ាងម៉ឺងម៉ាត់ដល់កងកម្លាំងទាំងអស់ អោយរក្សាអោយខាងតែបាននូវសន្តិសុខសណ្តាប់ធ្នាប់ និងកាត់បន្ថយករណីគ្រោះថ្នាក់ចរាចរជូនបងប្អូនប្រជាពលរដ្ឋ យុវជន និងភ្ញៀវទេសចរ នៅតាមវត្តអារាម ទីរមណីយដ្ឋាន ទីកន្លែងប្រារព្វពីធីសង្ក្រានឆ្នាំថ្មី និងតាមដងផ្លូវផងដែរ។
បងប្អូនប្រជាពលរដ្ឋ យុវជន និងភ្ញៀវទេសចរ ដែលមកកំសាន្តក្នុងខេត្តកំពង់ឆ្នាំង បានចូលរួមលេងយ៉ាងសប្បាយរីករាយយ៉ាងខ្លាំង គ្មានព្រួយបារម្ភអ្វីឡើយ ហើយភាពសប្បាយរីករាយទាំងនេះបញ្ជាក់ឲ្យឃើញថា ដោយសារកត្តាសុខសន្តិភាពពេញលេញក្នុងប្រទេស ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕