ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣!

(ភ្នំពេញ)៖ ក្រសួងធនធានទឹកនិងឧតុនិយមនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះបានចេញសេចក្តីជូនដំណឹងពីស្ថានភាពអាកាសធាតុនៅកម្ពុជាប្រព័ន្ធសម្ពាធខ្ពស់ពីប្រទេសចិនមានឥទ្ធិពលខ្សោយគ្របដណ្តប់មកលើប្រទេសកម្ពុជា ជាមួយនឹងខ្យល់មូសុងឦសានបក់មធ្យម។

ស្ថានភាពបែបនេះនឹងធ្វើឱ្យ

១ តំបន់វាលទំនាប
សីតុណ្ហភាពអប្បបរមាពី២៣-២៦°C និងសីតុណ្ហភាពអតិបរមាពី៣១-៣៣°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី២-៤ម៉ែត្រ/វិនាទី
នៅថ្ងៃទី២៦ ផ្នែកខ្លះនៃរាជធានីភ្នំពេញ និងបណ្តាខេត្តនៅភាគខាងត្បូងអាចមានភ្លៀងធ្លាក់ខ្សោយ។

២ តំបន់ខ្ពង់រាប
សីតុណ្ហភាពអប្បបរមាពី២៣-២៥°C និងសីតុណ្ហភាពអតិបរមាពី៣០-៣២°C ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី៣-៥ម៉ែត្រ/វិនាទី។

៣ តំបន់មាត់សមុទ្រ
⁃ សីតុណ្ហភាពអប្បបរមាពី២៤-២៦°C និងសីតុណ្ហភាពអតិបរមាពី៣០-៣២°C ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី៣-៥ម៉ែត្រ/វិនាទី
រលកសមុទ្រមានកម្ពស់ពី០,៥០-១,០០ម៉ែត្រ៕

Leave a Reply

Your email address will not be published. Required fields are marked *