Update៖ ករណីធ្លា​ក់ឧទ្ធម្ភាគចក្រ២គ្រឿង ជប៉ុនកំពុងបន្តរុករក​នាវិកទាំង៧នាក់!

កងទ័ពជើងទឹកជប៉ុន កំពុងបន្តស្វែងរកនាវិក៧នាក់ នៅមហាសមុទ្រប៉ាស៊ីហ្វិក។
បន្ទាប់ពីឧប្បត្តិហេតុធ្លាក់ឧទ្ធម្ភាគចក្រ២គ្រឿង កាលពីយប់ថ្ងៃសៅរ៍ ដែលបានសម្លាប់នាវិកម្នាក់..!។

រហូតមកដល់​ពេលនេះ ក្រុម​អ្នក​ជួយសង្គ្រោះ បាន​ស្រង់​សាកសព​បុរស​ម្នាក់ ក៏ដូចជា​ប្រអប់​ខ្មៅ និង​កម្ទេចកម្ទី​ជាច្រើន ប៉ុន្តែ​មិនទាន់​រកឃើញ​អ្នក​ផ្សេងទៀត​នៅឡើយ​ទេ!។​

លោកនាយក​រដ្ឋមន្ត្រី Fumio Kishida ក៏បាន​ផ្ញើសារ កាន់ទុក្ខ​សោកនាដក​ម្ម​នេះ នៅក្នុង​សភា នៅ​ថ្ងៃ​ចន្ទ​នេះ ផងដែរ។​

គួរ​បញ្ជាក់ថា គេ​នៅ​មិនទាន់​ដឹង​ច្បាស់​ពី​មូលហេតុ​ពិតប្រាកដ​នៃ​ការធ្លាក់​ដែល​បាន​កើតឡើង​នៅ​ជិត​កោះ Izu ដែល​ស្ថិតនៅ​មិន​ឆ្ងាយ​ពី​ដីគោក​ប្រហែល ៦០០ km (៣៧២ ម៉ា​យ​) ភាគខាងត្បូង​ទីក្រុង​តូ​ក្យូ នៅឡើយ​ទេ​៕

Leave a Reply

Your email address will not be published. Required fields are marked *