កងទ័ពជើងទឹកជប៉ុន កំពុងបន្តស្វែងរកនាវិក៧នាក់ នៅមហាសមុទ្រប៉ាស៊ីហ្វិក។
បន្ទាប់ពីឧប្បត្តិហេតុធ្លាក់ឧទ្ធម្ភាគចក្រ២គ្រឿង កាលពីយប់ថ្ងៃសៅរ៍ ដែលបានសម្លាប់នាវិកម្នាក់..!។
រហូតមកដល់ពេលនេះ ក្រុមអ្នកជួយសង្គ្រោះ បានស្រង់សាកសពបុរសម្នាក់ ក៏ដូចជាប្រអប់ខ្មៅ និងកម្ទេចកម្ទីជាច្រើន ប៉ុន្តែមិនទាន់រកឃើញអ្នកផ្សេងទៀតនៅឡើយទេ!។
លោកនាយករដ្ឋមន្ត្រី Fumio Kishida ក៏បានផ្ញើសារ កាន់ទុក្ខសោកនាដកម្មនេះ នៅក្នុងសភា នៅថ្ងៃចន្ទនេះ ផងដែរ។
គួរបញ្ជាក់ថា គេនៅមិនទាន់ដឹងច្បាស់ពីមូលហេតុពិតប្រាកដនៃការធ្លាក់ដែលបានកើតឡើងនៅជិតកោះ Izu ដែលស្ថិតនៅមិនឆ្ងាយពីដីគោកប្រហែល ៦០០ km (៣៧២ ម៉ាយ) ភាគខាងត្បូងទីក្រុងតូក្យូ នៅឡើយទេ៕