Update៖ អ៊ុយក្រែនបានប្រើប្រាស់រួចទៅហើយនូវកាំជ្រួច ATACMS រយៈចម្ងាយឆ្ងាយ!

ក្រុមមន្ត្រីអាមេរិកបញ្ជាក់ថា អ៊ុយក្រែន បានប្រើប្រាស់រួចទៅហើយនូវមីស៊ីលរយៈចម្ងាយឆ្ងាយ ATACMS ។
ដែលសហរដ្ឋអាមេរិកផ្តល់ឲ្យដោយសម្ងាត់ ដើម្បីទុកប្រឆាំងការវាយលុករបស់កងកម្លាំងរុស្ស៊ី។

បើតាមការឲ្យដឹងពីទីភ្នាក់ងារសារព័ត៌មានReuters កាលពីថ្ងៃពុធទី២៤ខែមេសា, សព្វាវុធ​ទាំង​នោះ ​។
គឺ​ជា​ផ្នែក​មួយ​នៃ​កញ្ចប់​ជំនួយតម្លៃ ៣០០​លាន​ដុល្លារ ដែល​អនុម័ត​ដោយលោក​ប្រធានាធិបតី​ ចូ បៃដិន កាលពីខែ​មីនា ហើយទើបទៅដល់​ក្នុង​ខែ​នេះ ។
ខណៈមីស៊ីលរយៈចម្ងាយ៣០០គីឡូម៉ែត្រ ប្រភេទនេះ ត្រូវបានប្រើប្រាស់យ៉ាងហោចណាស់ម្តងរួចមកហើយ ដើម្បីវាយប្រហារគោលដៅរបស់រុស្ស៊ី នៅតំបន់គ្រីមៀ។

ពាក់ព័ន្ធបញ្ហានេះ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Vedant Patel អះអាងថា “ខ្ញុំអាចបញ្ជាក់បានថា សហរដ្ឋអាមេរិកពិតជាផ្តល់មីស៊ីល ATACMS ឲ្យអ៊ុយក្រែន តាមបញ្ជាផ្ទាល់របស់លោកប្រធានាធិបតីមែន ។
ប៉ុន្តែសហរដ្ឋអាមេរិក មិនប្រកាសរឿងនេះឡើយពីដំបូង ដើម្បីរក្សាសន្តិសុខប្រតិបត្តិការសម្រាប់អ៊ុយក្រែន តាមសំណើរបស់ពួកគេ”។

ទោះបីជាយ៉ាងណាក៏ដោយ មន្ត្រីអាមេរិកមិនបានបញ្ជាក់ច្បាស់ឡើយថាតើមីស៊ីលចំនួនប៉ុន្មាន ។
ដែលត្រូវបានបញ្ជូនទៅឲ្យអ៊ុយក្រែនដោយសម្ងាត់ ប៉ុន្តែទីប្រឹក្សាសន្តិសុខជាតិលោក Jake Sullivan ប្រកាសថា ទីក្រុងវ៉ាស៊ីនតោន គ្រោងបញ្ជូនទៅបន្ថែមទៀត។

ព័ត៌មានអំពីការលួចបញ្ជូលមីស៊ីលទៅឲ្យទីក្រុងកៀវនេះ កើតឡើងបន្ទាប់ពីរដ្ឋសភាអាមេរិក យល់ព្រមផ្តល់ជំនួយ ៦១ពាន់លានដុល្លារបន្ថែមទៀតដល់អ៊ុយក្រែន។

វិក្កយបត្រនេះ ត្រូវបានអនុម័តដោយសំឡេង ៣១១ ទល់នឹង១១២ កាលពីថ្ងៃសៅរ៍ទី២០ខែមេសា នៅក្នុងសភាតំណាងសហរដ្ឋអាមេរិក។
គិតត្រឹមពេលនេះ រដ្ឋបាល​លោក បៃដិន ​បានជួយ​អ៊ុយក្រែនអស់ទឹកប្រាក់១១៣ពាន់​លាន​ដុល្លារហើយ ហើយដោយសារតែជំនួយថ្មីៗត្រូវជាប់ស្អិត បណ្តាលឲ្យទីក្រុងកៀវ ប្រឈមនឹងកង្វះខាតគ្រាប់រំសេវ ឈានដល់ការដួលរលំទីក្រុង Avdeevka នៅក្នុងខែកុម្ភៈទៀតផង៕

Leave a Reply

Your email address will not be published. Required fields are marked *