Breaking៖ មេដឹកនាំអាល្លឺម៉ង់និយាយថា សន្តិភាពនៅអ៊ុយក្រែនពុំមែនកើតឡើងដោយសារការបោះបង់ឯករាជ្យភាពនោះទេ!

កាលពីថ្ងៃអាទិត្យទី៣១ខែសីហា អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បានបញ្ជាក់ថា សន្តិភាពនៅអ៊ុយក្រែន មិនអាចកើតឡើងដោយសារការបោះបង់ឯករាជ្យភាពរបស់ប្រទេសឡើយ។
ប្រភពពីសារព័ត៌មានAP។

ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍សាធារណៈអាល្លឺម៉ង់ ZDF លោក Merz បានឲ្យដឹងថា សង្រ្គាមអ៊ុយក្រែនអាចនឹងបន្តយូរ ប៉ុន្តែការបញ្ចប់វាយ៉ាងឆាប់រហ័សតាមរយៈការចុះចាញ់របស់អ៊ុយក្រែន មិនមែនជាជម្រើសឡើយ។
គាត់បានបន្ថែមថា ប្រសិនបើអ៊ុយក្រែនត្រូវបាត់បង់ឯករាជ្យភាព នោះប្រទេសផ្សេងៗនឹងប្រឈមនឹងហានិភ័យបន្តបន្ទាប់ ហើយទាំងអឺរ៉ុបនឹងក្លាយជាគោលដៅ។

អាល្លឺម៉ង់គឺជាដៃគូសំខាន់ក្នុងការគាំទ្រអ៊ុយក្រែន។ តាំងពីរុស្ស៊ីចាប់ផ្តើមការឈ្លានពានពេញលេញនៅខែកុម្ភៈ ឆ្នាំ 2022 មក អាល្លឺម៉ង់បានផ្តល់ និងសន្យាផ្តល់ជំនួយយោធា ដែលមានតម្លៃប្រមាណ 40 ពាន់លានអឺរ៉ូ (ប្រមាណ 47 ពាន់លានដុល្លារ)៕

Leave a Reply

Your email address will not be published. Required fields are marked *