ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពេលអញ្ជើញពិសាអាហារសាមគ្គី មហា​គ្រួសារឧកញ៉ាកម្ពុជា!

(ភ្នំពេញ)៖ នៅល្ងាចទី២៦ ខែ​មេសា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានិងជាប្រធានកិត្តិយស សមា​គម​ឧកញ៉ាកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីពិសាអាហារសាមគ្គីមហាគ្រួសារ ឧកញ៉ា​កម្ពុជា។
នៅសណ្ឋាគារហ្គាឌិនស៊ីធី របស់អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធាន សមាគមឧកញ៉ាកម្ពុជា។ ពិធីពិសាអាហារសាមគ្គីមហាគ្រួសារឧកញ៉ាកម្ពុជា ។
ធ្វើឡើងដើម្បី​អបអរសាទរសន្និបាតប្រចាំឆ្នាំលើកទី១ របស់ សមាគមឧកញ៉ាកម្ពុជា ដែលប្រារព្ធឡើង​នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤។
សន្និបាតរៀបចំឡើង ដើម្បីពិនិត្យសមិទ្ធផលការងារ ដែល​សម្រេចបានក្នុងឆ្នាំកន្លងទៅ ហើយដាក់ចេញទិសដៅការងារសម្រាប់ឆ្នាំថ្មី ឆ្នាំ២០២៤។

ក្នុងនោះឱកាសនោះ សម្តេចតេជោ បានមានប្រសាសន៍ថា មិនមែនជាការចៃដន្យនោះឡើយ ដែលឧកញ៉ាអញ្ជើញសម្តេចធ្វើជាប្រធានកិត្តិយស។

សម្តេចតេជោ បានថ្លែងថា ការអញ្ជើញនេះ បង្ហាញឱ្យឃើញពីការជឿទុកចិត្តលើតួនាទីរបស់ម្តេច។
សម្តេចតេជោ បានថ្លែងថា សម្តេចតែងចាត់ទុកវិស័យឯកជន គឺជាក្បាលរថភ្លើង ហើយរាជរដ្ឋាភិបាលគ្រាន់តែជាសេដ្ឋវិទូប៉ុណ្ណោះ។

សម្តេចតេជោ បានថ្លែងថា តួនាទីរបស់សម្តេចជាប្រធានកិត្តិយសនេះ គឺជាការផ្តល់នូវភាពជឿទុកចិត្តបន្ថែមទៀតដល់ការធ្វើធុរកិច្ចរបស់ឧកញ៉ា។

សម្តេចតេជោ បានថ្លែងថា ឧកញ៉ា បាននិងកំពុងដើរតួនាទីសំខាន់ចំនួនពីរ ក្នុងការងារចំនួន៥រួមមាន កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចេរភាព។

សម្តេចតេជោ បានថ្លែងថា នៅពេលនេះសម្តេចមិនមែនជានាយករដ្ឋមន្ត្រី តែសម្តេចជាឪនាយករដ្ឋមន្ត្រី។

សម្តេចតេជោ បានថ្លែងថា សម្តេចធ្លាប់បានធ្វើជានាយករដ្ឋមន្ត្រីយូរជាងគេ ដូច្នេះសម្តេចយល់ ហើយមិនប្រើសារបែបបញ្ជាក្នុងឋានៈមិនមែនជានាយករដ្ឋមន្ត្រីនោះឡើយ។

សម្តេចតេជោ បានថ្លែងថា ទៅកាន់ក្រុមមនុស្សលោកខាងលិច ដែលតែងរិះគន់សម្តេចថា ពួកគេគ្រាន់តែមានវាសនាកើតលើប្រទេសអ្នកមាន ប៉ុន្តែខួរក្បាលរបស់ពួកគេ មិនប្រាកដថាខ្លាំងជាងសម្តេចនោះទេ។ បើស្ថិតក្នុងស្ថានការណ៍ដូចកម្ពុជា ពួកគេប្រហែលជារត់ចោលជួរហើយ។

សម្តេចតេជោ បានថ្លែងថា សាលារៀននៅទូទាំងប្រទេស ស្ទើរតែពាក់កណ្តាលជាសាលាដែលជួយដោយសប្បុរសជន ជាឧកញ៉ា ឬអ្នកឧកញ៉ា។

សម្តេចតេជោ បានថ្លែងថា ការយកអ្នកមានធ្វើជាសត្រូវ គឺជាចរិតដ៏ឆោតល្ងង់។
សម្តេចតេជោ បានថ្លែងថា ផ្លូវថ្នល់ មន្ទីរពេទ្យ អណ្តូងទឹក ស្រះទឹក និងទីអារាមជាដើម សុទ្ធតែមានការចូលរួមពីសប្បុរសជនជាឧកញ៉ា ឬអ្នកឧកញ៉ា។

សម្តេចតេជោ បានថ្លែងថា នៅពេលមានគ្រោះមហន្តរាយផ្សេងៗ ជាពិសេសពេលមានជំងឺកូវីដ១៩ តើអ្នកមាននៅស្រុកខ្មែរធ្វើយ៉ាងណា? ។
ថវិកាប្រមាណជា ៧លានដុល្លារ ត្រូវបានចូលរួមពីសប្បុរសជន ដើម្បីជួយដោះស្រាយបញ្ហាក្នុងសង្គម។

សម្តេចតេជោ បានថ្លែងថា បើធៀបជាមួយប្រទេសអ្នកមាន គេមានអ្នកមានធនធានច្រើនណាស់ តែការចូលរួមមិនដូចនៅកម្ពុជានោះទេ។

សម្តេ​ចតេជោ បានរំលឹកថា ពេលជំងឺកូវីដ១៩ រាតត្បាត សម្តេចមិនធ្វើឱ្យពលរដ្ឋអត់កន្លែងដេកព្យាបាលជំងឺនោះឡើយ។

សម្តេចតេជោ បានថ្លែងថា ទឹកចិត្តនៃការចែករំលែករបស់ឧកញ៉ា និងអ្នកឧកញ៉ា គឺមហាធំធេងណាស់។

សម្តេចតេជោ បានថ្លែងថា សម្តេចរីករាយ ឃើញឧកញ៉ា និងអ្នកឧកញ៉ា ចូលក្រាបបង្គំគាល់ព្រះមហាក្សត្រ ហើយថ្វាយថវិកា ដើម្បីព្រះមហាក្សត្របំពេញព្រះរាជសកម្មភាពមនុស្សធម៌។

សម្តេចតេជោ បានថ្លែងថា តម្រូវការនៅមន្ទីរពេទ្យគន្ធបុប្ផាធំធេងណាស់ ដើម្បីជួយដល់កុមារ។
ហេតុនេះហើយទើបមានព្រឹត្តិការណ៍ប្រកួតបាល់ទាត់សប្បុរសធម៌រៃអង្គាសថវិកា។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គម្រោងព្រែកជីកហ្វូណន-តេជោ កើតចេញក្នុងគណៈរដ្ឋមន្ត្រីពេលសម្តេចដឹកនាំរាជរដ្ឋាភិបាល ដូច្នេះសម្តេចត្រូវតែចេញការពារគម្រោងនេះ។

សម្តេចតេជោ បានថ្លែងថា សម្តេចមិនអនុញ្ញាតឱ្យនរណាដុតកម្ពុជា ដើម្បីចំអិនពង់មាន់នោះឡើយ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចត្រូវតែការពារជាតិរបស់សម្តេច។

សម្តេចតេជោ បានថ្លែងថា សម្តេចត្រូវការគាំទ្រពីប្រជាពលរដ្ឋ ឱ្យក្លាយជាចលនាជាតិ ដើម្បីសម្រេចឱ្យចេញជារូបរាងព្រែកជីកហ្វូណន-តេជោ។
សម្តេចតេជោ បានថ្លែងថា ព្រែកជីកហ្វូណន-តេជោ ផ្តល់ភាពងាយស្រួលលើការដឹកជញ្ជូន ផ្ទាល់ទៅកាន់សមុទ្រ ដោយមិនឆ្លងកាត់ប្រទេសដទៃ។

សម្តេចតេជោ បានថ្លែងថា គម្រោងព្រែកជីកហ្វូណន-តេជោ មិនត្រឹមតែធ្វើឱ្យរីកចម្រើននៅភាគនិរតីនោះទេ គឺនៅទូទាំងប្រទេសតែម្តង។ កសិផលនៅតាមខេត្តនានា នឹងអាចដឹកជញ្ជូនតាមព្រែកជីកនេះ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គម្រោងព្រែកជីកហ្វូណន-តេជោ ធ្វើឱ្យទំនិញរបស់កម្ពុជា មិនបាច់ឆ្លងកាត់វៀតណាម មិនបាច់បង់ថ្លៃបន្ថែមពេលឆ្លងកាត់តាមប្រទេសវៀតណាម។

សម្តេចតេជោ បានថ្លែងថា យកប៊ិចកត់ត្រាឱ្យច្បាស់នូវសម្តីរបស់សម្តេច ព្រែកជីកហ្វូណន-តេជោ បង្កើតឱ្យមានបណ្តាញដឹកជញ្ជូនប្រទះក្រឡាគ្នាទាំងផ្លូវទឹក និងផ្លូវគោក។

សម្តេចតេជោ បានថ្លែងថា សម្តេចសង្ឃឹមថាមេដឹកនាំវៀតណាម នឹងយល់ពីអ្វីដែលសម្តេចបានលើកឡើងពេលនេះ។

សម្តេចតេជោ បានថ្លែងថា ព្រែកជីកហ្វូណន-តេជោ នឹងក្លាយជាប្រភពផ្គត់ផ្គង់ទឹកនៅខេត្តភាគនិរតីប្រទេស។
សម្តេចតេជោ បានថ្លែងថា ព្រែកជីកហ្វូណន-តេជោ នឹងជួយរំដោះទឹកជំនន់នៅតាមខេត្តភាគនិរតី។

សម្តេចតេជោ បានថ្លែងថា ព្រែកជីកហ្វូណន-តេជោ នឹងជួយបង្កើនផលត្រី ហើយពលរដ្ឋក៏ទាញទឹកសម្រាប់ធ្វើវារីវប្បកម្ម ចិញ្ចឹមត្រី ចិញ្ចឹមបង្កង បង្គា។

សម្តេចតេជោ បានថ្លែងថា បើកម្ពុជាមិនអាចរកលុយបាន កម្ពុជានឹងប្រមូលលុយពីឧកញ៉ា និងអ្នកឧកញ៉ា ជីកព្រែកនេះឱ្យបាន។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ខ្មែរសម្ភាសន៍ជាមួយវិទ្យុខ្មែរនៅបរទេស ដែលលើកឡើងផលប៉ះពាល់នានានោះ គឺជាប្រឆាំងនឹងប្រយោជន៍របស់ខ្មែរ។

សម្តេចតេជោ បានថ្លែងថា សមណាស់ ដែលសម្តេចដាក់ចេញនយោបាយកម្ចាត់ជនក្បត់ជាតិ៣ជំនាន់ ព្រោះជននេះ សូម្បីប្រយោជន៍ជាតិក៏ប្រឆាំងដែរ។

សម្តេចតេជោ សួរទៅអ្នកសិក្សាស្រាវជ្រាវវៀតណាម តើទឹក៧០ភាគរយបាត់ទៅណា? បើបាត់ទឹក គឺកម្ពុជា ជាអ្នកប៉ះពាល់មុនគេ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រោះតែមេដឹកនាំវៀតណាម មិននិយាយទៅពួកខាងក្រោម ទើបសម្តេចចេញមកនិយាយជាសាធារណៈប្រតិកម្មនឹងទស្សនៈនានាលើកឡើងដោយវៀតណាម។

សម្តេចតេជោ ស្រែកឡើងភ្លាត់សំឡេងថា កម្ពុជា មិនល្ងង់ជាងវៀតណាមនោះឡើយ។ ជាង ៤០ឆ្នាំមកនេះ សម្តេចមិនដែលសម្រេចចិត្តខុសនោះឡើយ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាមិនល្ងង់យកកងទ័ពចិន មកដាក់លើទឹកដីខ្លួននោះឡើយ។

សម្តេចតេជោ បានរំលឹកថា គម្រោងវារីអគ្គីសនីសាយ៉ាបូរី ក៏ធ្លាប់ត្រូវបានគេជំទាស់ដែរ។
សម្តេចតេជោ ហ៊ុន សែន បានរំលឹកប្រសាសន៍សម្តេចប្រាប់ទៅលោក ថងលុន ស៊ីសុលីត ថា វារីអគ្គិសនីនេះ ត្រូវគេជំទាស់ ព្រោះវិនិយោគដោយចិន។

សម្តេចតេជោ បានថ្លែងថា សម្តេចមិនរុញឱ្យប្រជាពលរដ្ឋស្អប់វៀតណាមនោះទេ តែខាងវៀតណាម ត្រូវធ្វើដូចគ្នា។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វៀតណាម បានធ្វើទំនប់ច្រើនណាស់ ដើម្បីការពារផលដំណាំរបស់គេ ហើយបង្កជាផលប៉ះពាល់មកកម្ពុជា។

សម្តេចតេជោ ផ្តាំទៅវិទ្យាស្ថានកាន់ធើរបស់វៀតណាម សិក្សាពីផលប៉ះពាល់លើកម្ពុជា ព្រោះទំនប់ទឹករបស់វៀតណាម។
សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា វៀតណាម នឹងយល់ពីកិច្ចការសាងសង់ព្រែកជីកហ្វូណន-តេជោ។

សម្តេចតេជោ ទម្លាយថា ធ្លាប់មានអ្នកទៅផ្លុំត្រចៀកវៀតណាម រឿងអភិវឌ្ឍកោះនរា។
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា អត់មានការចរចាជាមួយវៀតណាម រឿងព្រែកជីកហ្វូណន-តេជោនោះឡើយ គឺនិយាយគ្នាត្រង់ៗតែម្តង។

សម្តេចតេជោ បានថ្លែងថា អាចោក្បត់ជាតិ សម រង្ស៉ី និយាយទាំងអស់ស្គាល់ភូមិសាស្ត្ររបស់ខ្មែរ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អាជនក្បត់ជាតិ សម រង្ស៉ី វាថាឯងអាយ៉ងវៀតណាម តែវាប្រឆាំងប្រយោជន៍ជាតិ។

សម្តេចតេជោ បានថ្លែងថា មេដឹកនាំវៀតណាម គួរយល់ថា ហេតុអ្វីបានសម្តេចលើកឡើងបញ្ហានេះ ជាសាធារណៈបែបនេះ?
សម្តេចតេជោ បានថ្លែអថា ពេលនេះវៀតណាម ចេញមកប្រឆាំងគម្រោងព្រែកជីករបស់កម្ពុជា ដូច្នេះសម្តេចត្រូវតែចេញតំណាងឱ្យជាតិខ្មែរទាំងមូល ក្នុងការការពារប្រយោជន៍ខ្មែរ។

សម្តេចតេជោ បានថ្លែងថា បើចង់ស្ងប់ស្ងាត់ វៀតណាម ត្រូវតែស្ងាត់។
សម្តេចតេជោ ហ៊ុន សែន ប្រាប់ទៅវៀតណាមថា ត្រូវទទួលផលប្រយោជន៍របស់កម្ពុជា។

សម្តេចតេជោ បានថ្លែងថា ប្រជាពលរដ្ឋខ្មែរ ត្រូវរួមគ្នាការពារប្រយោជន៍ជាតិ ហើយប្រឆាំងនឹងជនដែលប្រឆាំងប្រយោជន៍ជាតិ។
សម្តេចតេជោ ទូន្មានទៅប្រទេសមួយចំនួន ឱ្យបញ្ឈប់ការប្រឆាំងនឹងគម្រោងព្រែកជីកហ្វូណន-តេជោ របស់កម្ពុជា។

សម្តេចតេជោ បានបញ្ជាក់ថា បច្ចុប្បន្ននេះ ទំនិញរបស់កម្ពុជាចេញពីទន្លេមេគង្គមិនរួចទេ បើវៀតណាមមិនសប្បាយចិត្ត។
សម្តេចតេជោ អំពាវនាវដល់ប្រជាពលរដ្ឋខ្មែររួមគ្នាគាំទ្រគម្រោងព្រែកជីកហ្វូណន-តេជោ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បំណុលរបស់សម្តេចក្នុងបុព្វហេតុជាតិរយៈពេល ៥៣ឆ្នាំ ត្រូវបានបញ្ចប់ហើយ ក្រោយបញ្ចប់ការងារជានាយករដ្ឋមន្ត្រី៕

Leave a Reply

Your email address will not be published. Required fields are marked *