មនុស្ស 23នាក់បានស្លាប់ និង15 នាក់បានរងរបួស កាលពីថ្ងៃចន្ទ បន្ទាប់ពីរថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿង បានក្រឡាប់ចូលក្នុងច្រាំងថ្មនៃប្រទេសប៉េរូ។
យោងតាមទូរទស្សន៍ប៉េរូ ឡានក្រុងធ្វើដំណើរពីតំបន់ Sorochuco ទៅកាន់ទីក្រុង Cajamarca បានរមៀលចូលទៅក្នុងច្រាំងថ្មចោទប្រវែង 200 ម៉ែត្រ (656 ហ្វីត) នៅលើផ្លូវហាយវេនៃទីក្រុង Celendin ភាគខាងជើងប្រទេសប៉េរូ។
ក្នុងចំណោមអ្នករបួស១៥នាក់ មានខ្លះមានសភាពធ្ងន់ធ្ងរ។
លោក Jaime Herrera អភិបាលក្រុង Celendin បានប្រាប់សារព័ត៌មានថា ចំនួនអ្នកស្លាប់អាចកើនឡើង ហើយសាកសពខ្លះអាចធ្លាក់ចូលទៅក្នុងទន្លេ Sendamal។
ជាមួយគ្នានោះ ក្រុមពន្លត់អគ្គីភ័យ និងក្រុមការពារស៊ីវិល ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុផងដែរ។
ទោះជាយ៉ាងណា ការស៊ើបអង្កេតនឹងត្រូវចាប់ផ្តើមលើឧបទ្ទវហេតុនេះ៕