ក្រឡាប់រថយន្តក្រុង ធ្លាក់​ចូល​ច្រាំង​ថ្ម​នៅ​ប្រទេសប៉េរូ បណ្ដាលឱ្យស្លាប់២៣​នាក់!

មនុស្ស 23នាក់បានស្លាប់ និង15 នាក់បានរងរបួស កាលពីថ្ងៃចន្ទ បន្ទាប់ពីរថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿង បានក្រឡាប់ចូលក្នុងច្រាំងថ្មនៃប្រទេសប៉េរូ។

យោងតាមទូរទស្សន៍ប៉េរូ ឡានក្រុងធ្វើដំណើរពីតំបន់ Sorochuco ទៅកាន់ទីក្រុង Cajamarca បានរមៀលចូលទៅក្នុងច្រាំងថ្មចោទប្រវែង 200 ម៉ែត្រ (656 ហ្វីត) នៅលើផ្លូវហាយវេនៃទីក្រុង Celendin ភាគខាងជើងប្រទេសប៉េរូ។
ក្នុង​ចំណោម​អ្នក​របួស១៥​នាក់ មាន​ខ្លះ​មាន​សភាព​ធ្ងន់ធ្ងរ។

លោក Jaime Herrera អភិបាលក្រុង Celendin បានប្រាប់សារព័ត៌មានថា ចំនួនអ្នកស្លាប់អាចកើនឡើង ហើយសាកសពខ្លះអាចធ្លាក់ចូលទៅក្នុងទន្លេ Sendamal។
ជាមួយគ្នានោះ ក្រុមពន្លត់អគ្គីភ័យ និងក្រុមការពារស៊ីវិល ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុផងដែរ។
ទោះជាយ៉ាងណា ការស៊ើបអង្កេតនឹងត្រូវចាប់ផ្តើមលើឧបទ្ទវហេតុនេះ៕

Leave a Reply

Your email address will not be published. Required fields are marked *