Blog

ការពង្រឹងសន្តិសុខព័ត៌មាន គឺជាការងារអាទិភាពក្នុងបរិបទនៃយុគសម័យឌីជីថល!

(ភ្នំពេញ)៖ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ ពីទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្រ្តា បានលើកឡើងពីបញ្ហាប្រឈម និងផលវិបាកនានាដែលកើតចេញពីការផ្សព្វផ្សាយព័ត៌មាន មិនពិតឬព័ត៌មានក្លែងក្លាយ នៅតាមបណ្តាញសង្គម និងបានអំពាវនាវដល់តំណាងបណ្តាប្រទេសសមាជិកដែលបានចូលរួមក្នុងព្រឹត្តិការណ៍នេះចូលរួមសហការគ្នាក្នុងសំឡេងតែមួយដើម្បីពង្រឹងសន្តិសុខព័ត៌មានសម្រាប់អ្នកប្រើប្រាស់ និងលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ…

Update៖ រយៈពេល២៤ម៉ោងចុងក្រោយនេះ នៅតំបន់ហ្គាហ្សា ស្លាប់៣៣នាក់ទៀត!

ក្រសួងសុខាភិបាល ក្នុងក្រុមបាននិយាយ កាលពីថ្ងៃអង្គារ(ទី០៣ខែកញ្ញា)ថា ការវាយបកសងសឹក របស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សា ក្នុងរយៈពេល២៤ម៉ោង ចុងក្រោយនេះ បានសម្លាប់ជនជាតិ​ប៉ាឡេស្ទីន ចំនួន៣៣នាក់ និងរបួស៦៧នាក់..!។ ធ្វើឱ្យចំនួនអ្នកស្លាប់សរុប ជាជនជាតិ​ប៉ាឡេស្ទីន កើនដល់៤០.៨១៩នាក់ និងរបួសប្រមាណជា ប្រហែល…

ឧទ្ធម្ភាគចក្រ​សង្គ្រោះ​ឥណ្ឌា បានធ្លាក់​ចូល​សមុទ្រ បណ្ដាលឱ្យបាត់ខ្លួន៣​នាក់!

សមាជិក៣នាក់ នៃឆ្មាំឆ្នេរសមុទ្រឥណ្ឌា(ICG) បានបាត់ខ្លួន ករណីឧទ្ធម្ភាគចក្រជួយសង្គ្រោះ ធ្លាក់ចូលក្នុងសមុទ្រអារ៉ាប់..!។ -នេះបើយោងតាម សេចក្តីថ្លែងការណ៍ កាលពីថ្ងៃអង្គារ(ទី០៣ខែកញ្ញា)។

ជំនន់ទឹកភ្លៀងនៅ​ប៉ាគីស្ថាន បណ្ដាលឱ្យស្លាប់៩នាក់ ក្នុងនោះកុមារ៥នាក់!

ប្រព័ន្ធផ្សព្វផ្សាយ បាននិយាយកាលពីថ្ងៃអង្គារ(ទី០៣ខែកញ្ញា)ថា មនុស្សចំនួន៩នាក់ ក្នុងនោះកុមារ៥នាក់ បានស្លាប់ ដោយសារភ្លៀងមូសុង កំពុងបន្តវាយលុកផ្នែកខ្លះ នៃប្រទេសប៉ាគីស្ថាន។

Update៖ រុស្ស៊ីវាយប្រហារតាមអាកាស មកលើអ៊ុយក្រែន ស្លាប់៤៧នាក់ និងរបួសជាង២០០នាក់!

អ៊ុយក្រែន បាននិយាយ កាលពីថ្ងៃអង្គារ(ទី០៣ ខែកញ្ញា)ថា មនុស្ស ៤៧នាក់បានស្លាប់ និងជាង២០៦នាក់ទៀតបានរងរបួស ដោយសាររុស្ស៊ី ប្រើកាំជ្រួចវាយប្រហារមកលើទីក្រុង Poltava របស់អ៊ុយក្រែន ។

Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់៤០.៨១៩នាក់ហើយ!

ក្រសួងសុខាភិបាល នៅក្នុងក្រុមបាននិយាយ កាលពីថ្ងៃអង្គារ(ទី០៣ខែកញ្ញា)ថា ការវាយបកសងសឹក របស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សា ចាប់​តាំង​ពី​ថ្ងៃ​ទី០៧ ខែ​តុលា ឆ្នាំមុនរហូតពេលនេះ!។ បណ្ដាលឱ្យប្រជាជន​ប៉ាឡេស្ទីន ស្លាប់សរុបចំនួន៤០.៨១៩នាក់ និងរបួសសរុប ប្រហែល ៩៤.២៩១នាក់ ដោយជនរងគ្រោះភាគច្រើន ជាស្ដ្រីនិងកុមារ។

សម្ដេចតេជោ អនុញ្ញាតឱ្យឯកអគ្គរាជទូតថៃ ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម!

(ភ្នំពេញ)៖ នៅព្រឹកទី៣ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្ដម ឆឺតគៀត អាត់ថាកន (Cherdkiat ATTHAKOR) ចូលជួបសម្ដែងការគួរសម និងជម្រាបលា…

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្នើឱ្យស្រាវជ្រាវចាត់វិធានការ ចំពោះអ្នកដែលក្លែងព្រះរាជក្រឹត្យ!

(ភ្នំពេញ)៖ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅរសៀលទី០៣.០៩.២០២៤! ។ បានស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ច ស្រាវជ្រាវ ដើម្បីនាំខ្លួនជនល្មើស យកមកផ្តន្ទាទោសទៅតាមច្បាប់ ពាក់ព័ន្ធ និងការក្លែងព្រះរាជក្រឹត្យដំឡើងឋានៈ សម្ដេចដល់ឯកឧត្ដម…!។

អង្គការណាតូ ប្រាប់សមាជិកខ្លួន កុំបាញ់ទម្លាក់មីស៊ីលរុស្ស៊ី តាមសំណើរបស់អ៊ុយក្រែន!

អ្នកនាំពាក្យយោធា ដឹកនាំដោយ អាមេរិក បាននិយាយកាលពីថ្ងៃចន្ទ(ទី០២ខែសីហា)ថា សម្ព័ន្ធយោធាណាតូ(NATO) មិនចង់ចូលរួមដោយផ្ទាល់ ក្នុងជម្លោះជាមួយទីក្រុងមូស្គូទេ ។

សម្ដេច សាយ ឈុំ អញ្ជើញគោរពវិញ្ញាណក្ខន្ធសពសម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល!

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃគណបក្សប្រជាជនកម្ពុជា។