Blog
សម្តេចតេជោ អំពាវនាវដល់អ្នកតំណាងរាស្ត្រនិងសមាជិក សូមបោះឆ្នោតគាំទ្រ គណបក្សប្រជាជនកម្ពុជា!
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអំពាវនាវដល់អ្នកតំណាងរាស្ត្រ និងសមាជិក សមាជិកាក្រុមប្រឹក្សាឃុំ-សង្កាត់ទាំងអស់នៅទូទាំងប្រទេស សូមអញ្ជើញទៅបោះឆ្នោត និងបោះឆ្នោតគាំទ្រ គណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញា ទេវតាបាចផ្កា និងមាន លេខរៀងទី១ នៅលើសន្លឹកឆ្នោតឱ្យបានគ្រប់ៗគ្នា។
ដំណឹងថ្ងៃទី០៩នេះ ឆ្លង(អូមីក្រុង)ម្នាក់ ជាសះស្បើយពុំមានទេ និងគ្មានអ្នកស្លាប់!
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី០៩.០២.២០២៤ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់លទ្ធផលនៅថ្ងៃទី០៨.០២.២០២៤។ ដោយរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ប្រភេទ(អូមីក្រុង)០១នាក់ជាសះស្បើយពុំមានទេ និងគ្មានអ្នកស្លាប់។
Update៖ មេទ័ពជើងគោកអ៊ុយក្រែន ត្រូវបានដកចេញពីមុខតំណែងជាផ្លូវការ!
ប្រមុខកងទ័ពអ៊ុយក្រែន លោកនាយឧត្តមសេនីយ៍ Valery Zaluzhny ត្រូវបានលោកប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី ដកចេញពីតំណែង ជាផ្លូវការហើយ កាលពីថ្ងៃព្រហស្បតិ៍ ទី៨ ខែកុម្ភៈ ។
Update៖ រយៈពេល២៤ម៉ោងចុងក្រោយនេះ នៅតំបន់ហ្គាហ្សាស្លាប់១៣០នាក់!
ក្រសួងសុខាភិបាលហ្គាហ្សា នៅថ្ងៃព្រហស្បតិ៍ បាននិយាយថា ការវាយប្រហារ របស់អ៊ីស្រាអែលបានធ្វើឱ្យមនុស្ស130នាក់ស្លាប់ និង170 នាក់ផ្សេងទៀតរងរបួស ក្នុងរយៈពេល 24 ម៉ោងចុងក្រោយនេះ ។
Update៖ ប្រទេសទួរគី ឃុំខ្លួនមនុស្ស១៤៧នាក់ ដែលមានទំនាក់ទំនងជាមួយISIS!
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃទួរគី បាននិយាយឱ្យដឹងនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា អាជ្ញាធរទួរគី បានចាប់ខ្លួនមនុស្ស១៤៧ នាក់ ។ ដែលសង្ស័យថា មានទំនាក់ទំនងនឹងក្រុមសកម្មប្រយុទ្ធ ISIS ក្នុងប្រតិបត្តិការនៅក្នុងខេត្តចំនួន ៣៣ នៅទូទាំងប្រទេស។
Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់២៧.៨៤០នាក់ហើយ!
ចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីន ដោយសារការ វាយបករបស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សាស្ទ្រីប បានកើនឡើងដល់ 27,840 ហើយគិតចាប់តាំងពីថ្ងៃទី 7 ខែតុលាមក។ នេះបើយោងតាមការបញ្ជាក់របស់ក្រសួងសុខាភិបាល នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ។
លោកមេធាវីម្នាក់ បាញ់សម្លាប់សង្សារ រួចបាញ់សម្លាប់ខ្លួនឯងនៅខណ្ឌសែនសុខ!
(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានឱ្យដឹងថា ករណីបាញ់សម្លាប់នៅខណ្ឌសែនសុខ។ ជនដៃដល់ជាមេធាវី រីឯនារីរងគ្រោះដែលជាសង្សារ អ្នករកស៊ីលក់តាម(អនឡាញ)អ្នកទាំង២បានស្លាប់។
Update៖ លោក ជួន ណារិន្ទ ថ្លែងថាអ្នកនាង ម៉ូ លីកា មិនមែនជាជនរងគ្រោះនោះទេ!
(ភ្នំពេញ)៖ លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការរាជធានីភ្នំពេញ នៅល្ងាចទី០៨.០២.២០២៤។
Update៖ ជាងហាច.ជាងហួយ បានចេញពីតុលាការ ខេត្តតាកែវ វិញហើយ!
(តាកែវ)៖ បន្ទាប់ពីចូលបំភ្លឺនិងផ្ដល់ចំលើយជូន អយ្យការអមសាលាដំបូង ខេត្តតាកែវ នៅល្ងាចទី០៨.០២.២០២៤ លោក អ៊ឹម ហាច ហៅ(ជាងហាចជាងហួយ)បានដើរចេញពីតុលាការខេត្តតាកែវ វិញហើយ។
Update៖ ជាងហាច.ចូលបំភ្លឺនៅតុលាការខេត្តតាកែវ តាមបណ្ដឹងរបស់មន្ត្រីកាំកុងត្រូល!
(តាកែវ)៖ តបតាមដីកាកោះហៅរបស់អយ្យការ អមសាលាដំបូងខេត្តតាកែវ នៅរសៀលថ្ងៃទី០៨.០២.២០២៤ លោក អ៊ឹម ហាច ហៅ(ជាងហាចជាងហួយ)បានចូលបំភ្លឺនៅចំពោះមុខ ស្ថាប័នអយ្យការ អមសាលាដំបូងខេត្តតាកែវ..!។