Blog
ក្រសួងការពារជាតិ ថ្លែងថាការញុះញង់បង្កចលាចលផ្តួលរំលំរាជរដ្ឋាភិបាលគឺជាអំពើល្មើសច្បាប់!
(ភ្នំពេញ)៖ ក្រសួងការពារជាតិ នៅថ្ងៃទី១១.០៨.២០២៤ បានចេញសេចក្តីថ្លែងការណ៍ថា«ក្នុងរយៈពេលថ្មីៗនេះ ក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូច នៅក្រៅប្រទេស បានអំពាវនាវ និងបំផុសញុះញង់ឱ្យប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធធ្វើការ បះបោរប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត ក្នុងចេតនាបំបែកបំបាក់ និង បំផ្លិចបំផ្លាញប្រទេសកម្ពុជា ដែលកំពុងមានសន្តិភាពពេញលេញ និងការអភិវឌ្ឍ។
អគ្គស្នងការនគរបាលជាតិ ប្តេជ្ញាការពាររាជរដ្ឋាភិបាល ស្របច្បាប់!
(ភ្នំពេញ)៖ អគ្គស្នងការដ្ឋាន នគរបាលជាតិ នៅថ្ងៃទី១១.០៨.២០២៤ បានចេញសេចក្តីថ្លែងការណ៍មួយ..!។ ដោយប្រកាស ប្តេជ្ញាគោរពនិងអនុវត្តដោយឥតងាករេ រាល់បទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ដោយ ភក្ដីភាពស្មោះត្រង់ដាច់ខាត ពង្រឹងសាមគ្គីភាព និងឯកភាពផ្ទៃក្នុងរឹងមាំ ។
អំពើអសន្ដិសុខ និងខ្វះស្បៀងអាហារ នៅប្រទេសកុងហ្គោ ឈានដល់កម្រិតព្រួយបារម្ភ!
ស្ថាប័នអង្គការសហប្រជាជាតិ កាលពីថ្ងៃសុក្រ(ទី៩) បានលើកឡើងថា អំពើអសន្ដិសុខស្បៀងអាហារ ការផ្លាស់ទីលំនៅខាងក្នុង និងអំពើហិង្សា.ផ្អែកលើយេនឌ័រ បានឈានដល់កម្រិតកំណត់ត្រា នៅក្នុងប្រទេសកុងហ្គោ។
GUMBALL 3000 ជាព្រឹត្តិការណ៍ដ៏ធំមួយដែលអាចលើកស្ទួយវិស័យទេសចរណ៍នៅកម្ពុជា!
ភ្នំពេញ)៖ អ្នកស្នេហាវិស័យរថយន្ត Supercar ប្រាកដជាធ្លាប់បានឮនិងស្គាល់ឈ្មោះ លោក Maximillion Cooper ហើយ ជាពិសេសដឹងថា កន្លែងណាមានឈ្មោះលោក កន្លែងនោះតែងតែមានព្រឹត្តិការណ៍ដ៏អស្ចារ្យកើតឡើង។
Update៖ រយៈពេល២៤ម៉ោងចុងក្រោយនេះ នៅតំបន់ហ្គាហ្សា ស្លាប់៤០នាក់ទៀត!
ក្រសួងសុខាភិបាល ក្នុងតំបន់បាននិយាយកាលពីថ្ងៃសៅរ៍(ទី១០)ថា៖ ការវាយបកសងសឹក របស់អ៊ីស្រាអែល មកលើ តំបន់ហ្គាហ្សា ក្នុងរយៈពេល២៤ម៉ោង ចុងក្រោយនេះ បានសម្លាប់ជនជាតិប៉ាឡេស្ទីន ចំនួន៤០នាក់ និងរបួស១៤០នាក់..!។ ធ្វើឱ្យចំនួនអ្នកស្លាប់សរុប ជាជនជាតិប៉ាឡេស្ទីន កើនដល់៣៩.៨៩០នាក់និងរបួសប្រមាណជា ៩១.៧០២នាក់ដោយជនរងគ្រោះភាគច្រើន ជាស្ដ្រីនិងកុមារ។
Update៖ រុស្ស៊ីបញ្ជូនទាហាននិងសម្ភារៈយោធាបន្ថែមទៀត ទៅកាន់តំបន់ជួរមុខ!
ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសកាលពីថ្ងៃសុក្រ(ទី៩)ថា ខ្លួនកំពុងបញ្ជូនទាហាន និងសម្ភារៈយោធាបន្ថែមទៀត ទៅកាន់ទីក្រុង Kursk ដែលជាកន្លែងជម្លោះជាមួយកងទ័ពអ៊ុយក្រែន និងជាតំបន់ជួរមុខ..!។
Update៖ អ៊ីស្រាអែល វាយប្រហារលើនៅតំបន់ហ្គាហ្សាកណ្តាល ស្លាប់៤នាក់ទៀត!
ជនជាតិប៉ាឡេស្ទីន៤នាក់ បានស្លាប់ និងជាច្រើននាក់ផ្សេងទៀត បានរងរបួស ។ នៅក្នុងការវាយប្រហារតាមអាកាសពីរផ្សេងគ្នារបស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សាកណ្តាល កាលពីថ្ងៃសៅរ៍…!។
Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់ ៣៩.៧៩០ នាក់ហើយ!
ក្រសួងសុខាភិបាល ក្នុងតំបន់បាននិយាយកាលពីថ្ងៃសៅរ៍(ទី១០)ថា៖ ការវាយបកសងសឹក របស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សា ចាប់តាំងពីថ្ងៃទី០៧ ខែតុលា ឆ្នាំមុនរហូតពេលនេះ!។ បណ្ដាលឱ្យប្រជាជនប៉ាឡេស្ទីន ស្លាប់សរុបចំនួន៣៩.៧៩០នាក់និងរបួសសរុប ប្រហែល ៩១.៧០២នាក់ ដោយជនរងគ្រោះភាគច្រើនជាស្ដ្រីនិងកុមារ។
Update៖ អ៊ីស្រាអែលទម្លាក់គ្រាប់បែកលើ សាលារៀនហ្គាហ្សា ស្លាប់១០០នាក់!
យ៉ាងហោចណាស់ក៏មានជនជាតិប៉ាឡេស្ទីន១០០នាក់ ត្រូវបានសម្លាប់ កាលពីព្រឹកថ្ងៃសៅរ៍(ទី១០)។ ដោយសារយោធាអ៊ីស្រាអែល ទម្លាក់គ្រាប់បែក លើសាលារៀន Al-Taba’een ក្នុងសង្កាត់ Al-Daraj ក្នុងទីក្រុង Gaza ភាគខាងកើត។
Update៖ រដ្ឋាភិបាលអង់គ្លេស កំពុងពិចារណារឹតបន្តឹង ចំពោះការផ្សព្វផ្សាយបង្កភាពវឹកវរ!
ចក្រភពអង់គ្លេស កំពុងពង្រាយនគរបាលរាប់ពាន់នាក់ ឱ្យនៅបំពេញកាតព្វកិច្ច ក្នុងករណីមានកុបកម្មរើសអើងពូជសាសន៍ នៅចុងសប្តាហ៍នេះ។