Blog
ឯកឧត្តម វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យចុងក្រោយ ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីជលផល!
(ភ្នំពេញ)៖ ព្រឹកថ្ងៃច័ន្ទត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យចុងក្រោយដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីជលផល។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ឌិត ទីណា…
Update៖ បាតុកម្មទម្លាក់ នាយករដ្ឋមន្រ្តីបង់ក្លាដែស បណ្តាលឲ្យស្លាប់មនុស្សប្រហែល១៥០០នាក់!
កាលពីថ្ងៃអាទិត្យ (ទី១៧ ខែវិច្ឆិកា) មេដឹកនាំស្តីទីនៅបង់ក្លាដែស លោក Muhammad Yunus បានលើកឡើងថា មនុស្សសរុបប្រហែល១៥០០នាក់ បានស្លាប់អំឡុងការធ្វើបាតុកម្មទម្លាក់នាយករដ្ឋមន្រ្តី លោកស្រី Sheikh Hasina ចេញពីអំណាច ក្នុងឆ្នាំនេះ។
Update៖ អ៊ីស្រាអែល ថ្កោលទោសសេចក្តីថ្លែងការណ៍UN ដែលថាសង្គ្រាមហ្គាហ្សាជាអំពើប្រល័យពូជសាសន៍!
អ៊ីស្រាអែល បានចាត់ទុកការលើកឡើងរបស់ គណៈកម្មាធិការពិសេសនៃអង្គការសហប្រជាជាតិ (UN special committee) ដែលថាសង្គ្រាមនៅតំបន់ហ្កាហ្សា អាចចូលជាអំពើ ប្រល័យពូជសាសន៍នោះ។
ចុះបង្ក្រាបនិងដុតបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់ចំនួន០២កន្លែងក្នុងស្រុកសង្កែ!
(បាត់ដំបង)៖ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា កម្លាំងសមត្ថកិច្ចនគរបាលខេត្ត បានបន្តចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់ចំនួន០២កន្លែងនៅស្រុកសង្កែ ព្រមទាំងរឹបអូសវត្ថុតាងជាឧបករណ៍នេសាទខុសច្បាប់ជាច្រើន យកដុតកម្ទេចចោល។
Update៖ ប្រធានាធិបតីអ៊ុយក្រែន ថាទុកឱ្យមីស៊ីលជាអ្នកបញ្ជាក់ ជុំវិញការវាយប្រហាររយៈចម្ងាយឆ្ងាយ!
លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន កាលពីថ្ងៃអាទិត្យ(ទី១៧ ខែវិច្ឆិកា) បាននិយាយថាទុកឱ្យមីស៊ីលជាអ្នកបញ្ជាក់រឿងគ្រប់យ៉ាង បន្ទាប់ពីមានសេចក្ដីរាយការណ៍ថាទីក្រុងវ៉ាស៊ីនតោន បានបើកភ្លើងបៃតងឱ្យទីក្រុងកៀវ ប្រើប្រាស់មីស៊ីលដែលត្រូវបានផ្ដល់ដោយអាមេរិក ដើម្បីវាយប្រហារចូលក្នុងទឹកដីរុស្ស៊ី។ ប្រភពពីសារព័ត៌មាន Reuters។
Update៖ ដោយសារផ្សែងអ័ព្ទមានជាតិពុលឥណ្ឌា ប្រកាសបិទសាលារៀនក្នុងរដ្ឋធានីញូវដេលី!
អាជ្ញាធរនៅក្នុងរដ្ឋធានីញូវដេលី នៃប្រទេសឥណ្ឌា នៅថ្ងៃចន្ទ (ទី១៨ ខែវិច្ឆិកា)នេះបានសម្រេចបិទសាលារៀនហើយប្ដូរទៅរៀនតាមអនឡាញវិញ រហូតទាល់តែមានការជូនដំណឹងជាថ្មី ដោយសារតែផ្សែងអ័ព្ទមានជាតិពុលអណ្ដែតពាសពេញបរិយាកាស។ ប្រភពពីសារព័ត៌មាន AFP។
Update៖ ឥណ្ឌា ប្រកាសពីការបាញ់សាកល្បងមីស៊ីលរយៈចម្ងាយឆ្ងាយជាលើកដំបូងរបស់ខ្លួន!
ប្រទេសឥណ្ឌាកាលពីថ្ងៃអាទិត្យ(ទី១៧ខែវិច្ឆិកា)បាន ប្រកាសពីការបាញ់ សាកល្បង ដោយ ជោគជ័យនៃមីស៊ីលរយៈចម្ងាយឆ្ងាយជាលើកដំបូងរបស់ខ្លួន។ ប្រភពពីសារព័ត៌មាន Anadolu។ ក្រសួងការពារជាតិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការសាកល្បងនេះត្រូវបានធ្វើឡើងកាលពីយប់ថ្ងៃសៅរ៍ នៅឯឆ្នេរសមុទ្រ Odisha ភាគខាងកើតប្រទេសឥណ្ឌា។
Update៖ ប្រទេសម៉ុលដាវី ថ្កោលទោសបេសកជនរុស្ស៊ី ដោយថាមានឧបាយកលភូតកុហក!
ប្រទេសម៉ុលដូវ៉ា ឬម៉ុលដាវី កាលពីថ្ងៃអាទិត្យ(ទី១៧ខែវិច្ឆិកា) បានថ្កោលទោសលើភាពមិនពិតនិងការប្រើប្រាស់ឧបាយកលលើប្រទេសរបស់ខ្លួន ដែលធ្វើឡើងដោយបេសកជនរបស់ទីក្រុងម៉ូស្គូដោយជំរុញឱ្យគាត់ជំនួសឱ្យការធានាឱ្យមានការដកកងទ័ពរុស្ស៊ីចេញពីផ្នែកខ្លះនៃម៉ុលដាវី។ ប្រភពពីសារព៏ត៌មានAnadolu Agency។
Update៖ ចាប់ខ្លួនមនុស្ស៣នាក់ ករណីបំផ្ទុះគ្រាប់បែកលើផ្ទះរបស់ លោក Netanyahu!
ប៉ូលិស អ៊ីស្រាអែលបានចាប់ខ្លួនមនុស្សបីនាក់កាលពីថ្ងៃអាទិត្យ(ទី១៧ខែវិច្ឆិកា)ជុំវិញការបំផ្ទុះគ្រាប់បែកលើផ្ទះរបស់នាយករដ្ឋមន្ត្រី Benjamin Netanyahu នៅភាគខាងជើង ប្រទេសអ៊ីស្រាអែល។ ប្រភពពីសារព័ត៌មានAnadolu នៅថ្ងៃចន្ទសប្តាហ៍នេះ។
Update៖ ប្រទេសទួរគី បដិសេធសំណើរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Herzog!
ប្រទេសទួរគី បានបដិសេធសំណើរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Isaac Herzog ក្នុងការប្រើប្រាស់ដែនអាកាសរបស់ខ្លួនសម្រាប់ការហោះហើររបស់គាត់ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាកាសធាតុ COP29 នៅទីក្រុងបាគូ រដ្ឋធានីរបស់ប្រទេស Azerbaijan ។ ប្រភពពីសារព័ត៌មានរដ្ឋរបស់ទួរគី នៅថ្ងៃចន្ទទី 18 ខែវិច្ឆិកានេះ។