(បាត់ដំបង)៖ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា កម្លាំងសមត្ថកិច្ចនគរបាលខេត្ត បានបន្តចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់ចំនួន០២កន្លែងនៅស្រុកសង្កែ ព្រមទាំងរឹបអូសវត្ថុតាងជាឧបករណ៍នេសាទខុសច្បាប់ជាច្រើន យកដុតកម្ទេចចោល។
លោកស្នងការខេត្ត បានឱ្យដឹងទៀតថា ក្នុងប្រតិបត្តិការចុះបង្ក្រាបខាងលេីនេះ បានធ្វើឡេីងកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ដោយកម្លាំងនគរបាលផែនជំនាញ រួមជាមួយកម្លាំងនគរបាលស្រុកសង្កែ។ក្នុងនោះមានលោកវរៈសេនីយ៍ទោ យុត តុងហូអធិការនគរបាលស្រុកដឹកនសកម្លាំងចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់ ចំនួន០២ទីតាំង។១-នោចំណុចបឹងម៉ាត់(ភូមិសាស្រ្តភូមិអណ្ដូងត្រាចឃុំកំពង់ព្រះ)កាប់បំផ្លាញឡុកចាប់ត្រីចំនួន៤និងដុតបំផ្លាញសាច់មងបានចំនួន១,២០០ម៉ែត្រដកបង្គោលចំនួន៣៥០ដើមនិងលែងកូនត្រីប្រហែល៥០គីឡូក្រាមចូលទន្លេវិញ។
២-ចំណុចបឹងអាចកុក(ភូមិកំពង់ព្រះ ឃុំកំពង់ព្រះ)កាប់ បំផ្លាញឡុកត្រីចំនួន៤ ដុតបំផ្ល្លាញសាច់មងបានចំនួន១៥០០ម៉ែត្រដកបង្គោលចំនួន៤០០ដើមនិងបានលែងកូនត្រីប្រហែល១០០គីឡូក្រាមចុលទន្លេវិញ។ចំណែកចនល្មើសបានរត់គេចខ្លយនអស់មុនសត្ថកិច្ចទោដល់៕