Blog

ផ្លូវជាតិលេខ៥ នឹងជំរុញកំណើនសេដ្ឋកិច្ចពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍!

(ភ្នំពេញ)៖ កាលពីរសៀលថ្ងៃទី២២ ខែវិច្ឆិកាឆ្នាំ២០២៣ម្សិលមិញ លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងលើបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ថា ផ្លូវជាតិលេខ៥ នឹងជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងការធ្វើដំណើរបានកាន់តែប្រសើរដល់ពលរដ្ឋកម្ពុជា តាមរយៈការតភ្ជាប់ជាមួយផ្លូវជាតិសំខាន់ៗក្នុងប្រទេស ក៏ដូចជាតភ្ជាប់ទៅកាន់ព្រំដែនកម្ពុជា-ថៃ។

ឪពុកម្ដាយសិស្សងឿងឆ្ងល់ រឿងលុយភាស៊ីកង់ម៉ូតូ១ឆ្នាំៗជាង១ម៉ឺនដុល្លារ មិនដឹងនាយកវិទ្យាល័យ ហ៊ុនសែន ពារាំង យកទៅប្រើការលើអ្វី!

(ព្រៃវែង)៖ ពលរដ្ឋបានរិៈគន់ជាខ្លាំងទៅលើលោក អន គៀង នាយកវិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន ពារាំង ចំពោះការយកភាស៊ី”កង់ម៉ូតូ”ពីសិស្សានុសិស្សក្នុងតម្លៃខ្ពស់កប់ពពក..!។

ដំណឹងថ្ងៃទី២៣នេះ ពុំមានអ្នកឆ្លង(អូមីក្រុង)ទេ ជាសះស្បើយក៏ពុំមានដែរនិងគ្មានអ្នកស្លាប់!

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៣.១១.២០២៣ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់លទ្ធផលនៅថ្ងៃទី២២.១១.២០២៣។ ដោយរកពុំឃើញអ្នកឆ្លងជំងឺកូវីដ១៩ប្រភេទ(អូមីក្រុង)ទេជាសះស្បើយក៏ពុំមានដែរ និងគ្មានអ្នកស្លាប់។

សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញគោរពវិញ្ញាណក្ខន្ធសពមហាឧបាសិកា យិប ថាំកេសន!

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញគោរពវិញ្ញាណក្ខន្ធសពមហាឧបាសិកា យិប ថាំកេសន…

ប្រសាសន៍សំខាន់ៗ របស់សម្តេចធិបតី ក្នុងឱកាសបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២៣!

(ភ្នំពេញ)៖ នៅព្រឹកទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២៣ ដែលរៀបចំឡើងនៅសណ្ឋាគារសុខា។

សម្តេចធិបតី អញ្ជើញបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២៣!

(ភ្នំពេញ)៖ នៅព្រឹកទី២៣ ខែវិច្ឆិកា​ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២៣ ដែលរៀបចំឡើងនៅសណ្ឋាគារសុខា។​

ក្រសួងអប់រំ បញ្ជាក់ពីចំនួនសិស្សជាប់បាក់ឌុប ដោយនិទ្ទេស Aចំនួន១.៦៧៣នាក់!

(ភ្នំពេញ)៖ នៅព្រឹកទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញលទ្ធផលប្រលងមធ្យមសិក្សាទុតិយភូមិ បាក់ឌុប តាមនិទ្ទេសនីផ្សេងៗ។

ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនកម្ពុជាសម្រាប់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣!

(ភ្នំពេញ)៖ ក្រសួងធនធានទឹកនិងឧតុនិយមនៅថ្ងៃទី២៣ ខែវិច្ចិកា ឆ្នាំ២០២៣នេះបានចេញសេចក្តីជូនដំណឹងពីស្ថានភាពអាកាសធាតុនៅកម្ពុជាប្រព័ន្ធសម្ពាធខ្ពស់ពីប្រទេសចិនបន្តមានឥទ្ធិពលខ្សោយមកលើប្រទេសកម្ពុជា ជាមួយនឹងខ្យល់មូសុងឦសានបក់ក្នុងល្បឿនមធ្យម។

Update៖ ល្បែង”អនឡាញ”និងឆ្នោតកន្ទុយលេខវៀតណាម នៅតែបន្តកើតមានយ៉ាងពេញបន្ទុក ក្នុងខណ្ឌសែនសុខ!

(ភ្នំពេញ)៖ បើទោះបីជា«ដើមរាំង»ធ្វើការចុះផ្សាយ ដោយបង្ហាញទីតាំងល្បែង”អនឡាញ”ជល់មាន់ទូរទស្សន៍ រួមនិងទីតាំងកត់ឆ្នោតកន្ទុយលេខវៀតណាម ក្នុងភូមិសាស្ត្រខណ្ឌសែនសុខ យ៉ាងច្បាស់ៗក៏ដោយ! ប៉ុន្តែសមត្ថកិច្ចមូលដ្ឋាន មិនអើពើទប់ស្កាត់ ឬបង្ក្រាបនោះឡើយ.!។

អាមេរិក បើកការវាយប្រហារលើប្រទេសអ៊ីរ៉ាក់ ដើម្បីសងសឹកចលនាអ៊ីរ៉ង់!

យោងតាមរបាយការណ៍ បានឲ្យដឹងថា យោធាអាមេរិក បានវាយប្រហារតាមផ្លូវអាកាស លើទីតាំងចំនួន២ នៅក្នុងប្រទេសអ៉ីរ៉ាក់ នៅព្រឹកថ្ងៃពុធ ទី២២ ខែវិច្ឆិកានេះ ជាការសងសឹកទៅនឹងការវាយប្រហារ ពីសំណាក់ចលនាប្រដាប់អាវុធ គាំទ្រដោយអ៊ីរ៉ង់។