Blog

Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់១៧.១៧៧នាក់​ហើយ!

ក្រសួង​សុខាភិបាល ក្នុង​តំបន់​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ចំនួន​អ្នក​ស្លាប់ ជាជនជាតិ​ប៉ាឡេស្ទីន ដោយសារការ​វាយ​ប្រហារ របស់​អ៊ីស្រាអែល លើ​តំបន់​ហ្គាហ្សា បាន​កើន​ឡើង​ដល់១៧.១៧៧នាក់​ហើយ ចាប់​តាំង​ពី​ថ្ងៃ​ទី ៧ ខែ​តុលា រហូតពេលនេះ។

ដំណឹងថ្ងៃទី០៨នេះ ឆ្លង(អូមីក្រុង)ម្នាក់ ជាសះស្បើយម្នាក់ និងគ្មានអ្នកស្លាប់!

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី០៨.១២.២០២៣ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់លទ្ធផលនៅថ្ងៃទី០៧.១២.២០២៣។ ដោយរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ប្រភេទ(អូមីក្រុង)០១នាក់ជាសះស្បើយ០១នាក់ និងគ្មានអ្នកស្លាប់។

សម្ដេចតេជោ មិនឱ្យសង់អគារកំពស់១០០ជាន់ នៅតំបន់រមណីយដ្ឋាន អង្គរនោះឡើយ!

(សៀមរាប)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា មួយជីវិតសម្តេចតេជោតស៊ូដើម្បីជាតិ និងប្រជាជន សម្ដេចតេជោ មិនយកដីនៅរមណីយដ្ឋានអង្គរនេះទៅវិនិយោគឱ្យក្រុមហ៊ុនឯកជនមកធ្វើអគារ ១០០ជាន់នោះទេ។

សម្ដេចធិបតី ក្រុងរុនតាឯកខេត្តសៀមរាបនឹង លេចរូបរាងនាពេលឆាប់ៗខាងមុខ!

(សៀមរាប)៖ ថ្លែងក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយពលរដ្ឋ ដែលស្ម័គ្រចិត្តមករស់នៅភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប នាព្រឹកទី០៨.១២.២០២៣។

UNថា ​សង្គ្រាមនៅ​ហ្គាហ្សា កំពុងគំរាម​កំហែងដល់​សន្តិសុខ​ពិភពលោក យ៉ាងខ្លាំង!

អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានចេញការព្រមានជាផ្លូវការដ៏កម្រមួយ។ ដល់ក្រុមប្រឹក្សាសន្តិសុខ អំពីការគំរាមកំហែង ជាសកលពីសង្គ្រាមហ្គាហ្សា ។ ខណៈ រដ្ឋអារ៉ាប់ព្យាយាមជំរុញ ឲ្យក្រុមប្រឹក្សា អំពាវនាវបង្កើតបទឈប់បាញ់សាជាថ្មី។

សម្ដេចធិបតី អញ្ជើញជួបសំណេះសំណាលជាមួយពលរដ្ឋនៅភូមិតានី ឃុំរុនតាឯក!

(សៀមរាប)៖ នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ។

ត្រចៀកជ្រូកបង្កកជិត១តោន ដែលនាំចូលពីវៀតណាម ត្រូវសមត្ថកិច្ចចាប់យកដុតកម្ទេចចោល!

(ព្រៃវែង)៖ កម្លាំងនគរបាលស្រុកបាភ្នំ កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ បានចាប់ត្រចៀកជ្រូកបង្កកទម្ងន់៩០០គីឡូក្រាម ដែលឈ្មួញលួចនាំពីប្រទេសវៀតណាម ហើយយកមកដុតកម្ទេចចោល នៅជើងភ្នំ ក្នុងស្រុកបាភ្នំ ខេត្តព្រៃវែង។

Update៖ ៨ថ្ងៃហើយមិនទាន់ចាប់បាន អ្នកបើកឡានបុកម៉ូតូ បណ្ដាលឱ្យបុរសម្នាក់ស្លាប់នៅកោះពេជ្រ!

(ភ្នំពេញ)៖ សូមជម្រាបថា រថយន្តម៉ាកព្រូស បានបើកចូលរំវង់មូលក្នុងដំណើរបញ្ច្រាសទិស ។ រួចបុកម៉ូតូពេញទំហឹង ធ្វើឱ្យជនរងគ្រោះម្នាក់ស្លាប់ ក្នុងមជ្ឈមណ្ឌលកោះពេជ្រ។ រហូតមកដល់ពេលនេះ រយៈពេល៨ថ្ងៃហើយ តែសមត្ថកិច្ចមិនទាន់ចាប់បានរថយន្ត និងតៃកុងនៅឡើយ។

ត្រៀមបញ្ជូនជនជាតិថៃម្នាក់ទៅតុលាការ ករណីគ្រឿងញៀននិងប្រើប្រាស់អាវុធ!

(ប៉ៃលិន)៖ កម្លាំងនគរបាល បានចាប់ជនជាតិថៃម្នាក់ ករណីជួញដូរគ្រឿងញៀន និងកាន់កាប់អាវុធដោយខុសច្បាប់ ហើយត្រៀមបញ្ជូន ទៅតុលាការខេត្តប៉ៃលិន ដើម្បីចាត់ការតាមច្បាប់។

សម្តេចធិបតី ស្នើឱ្យជប៉ុនពិនិត្យលទ្ធភាពក្នុងការបង្កើតសួនឧស្សាហកម្មកម្ពុជា-ជប៉ុន!

(ភ្នំពេញ)៖ នារសៀលថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ។ បានអនុញ្ញាតឱ្យឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា និងសហការី…