តៃវ៉ាន់​ថា យន្តហោះនិងនាវាចម្បាំងរបស់ចិន ហោះឆ្វែលជុំវិញកោះរបស់ខ្លួន!

តៃវ៉ាន់បានរាយការណ៍ទៀតថា នៅព្រហស្បតិ៍ មានយន្តហោះចម្បាំង និងនាវាចម្បាំងរបស់ចិន ជាច្រើនគ្រឿង។ បានធ្វើសកម្មភាពជុំវិញកោះតៃវ៉ាន់ ក្នុងនោះមានទាំងយន្តហោះ ដែលហោះឆ្លងកាត់ចំណុចកណ្តាលដ៏រសើប នៃច្រកសមុទ្រតៃវ៉ាន់ ។ ខណៈដែលទីក្រុងប៉េកាំង កំពុងបង្កើនសកម្មភាពយោធារបស់ខ្លួន មុនការបោះឆ្នោត របស់តៃវ៉ាន់ក្នុងខែមករា។

ក្រុមហាម៉ាស បញ្ចេញ​ឈ្មោះ​អ្នក​ទោស​ប៉ាឡេស្ទីន ដែលនឹងត្រូវបានដោះលែង!

អង្គការប៉ាឡេស្ទីន នៅល្ងាចថ្ងៃព្រហស្បតិ៍ បានប្រកាសបញ្ជីឈ្មោះអ្នកទោសចំនួន 30នាក់ក្នុងនោះស្ត្រី8 នាក់និងកុមារ 22 នាក់ និងអនីតិជន ដែលឈ្មោះរបស់ពួកគេ នឹងត្រូវបានផ្តល់ទៅឱ្យគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) ជាថ្នូរនឹងការដោះលែង ដោយទីក្រុង Tel Aviv ក្រោមកិច្ចព្រមព្រៀងផ្លាស់ប្តូរចំណាប់ខ្មាំងជាមួយក្រុមហាម៉ាស។

Update៖ ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ នៅកេនយ៉ា បានកើនដល់១៣៦នាក់ហើយ!

អាជ្ញាធរបាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ ដែលបង្កឡើងដោយ El Nino នៅក្នុងប្រទេសកេនយ៉ា ។ បានកើនឡើងដល់ 136នាក់ហើយ ក្នុងនោះមនុស្ស16 នាក់បានស្លាប់ក្នុងរយៈពេល 24 ម៉ោងកន្លងមកនេះ។

អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក បានទទួលមរណភាពក្នុងអាយុ១០០ឆ្នាំ!

អតីតរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Henry Kissinger បានទទួលមរណភាពក្នុងផ្ទះនៃរដ្ឋ Connecticut នៅអាយុ១០០ឆ្នាំ។

លោក ប្រាយុទ្ធ ត្រូវបានតែងតាំងជាសមាជិកនៃក្រុមប្រឹក្សា ព្រះមហាក្សត្រថៃ!

ព្រះ​មហាក្សត្រ Maha Vajiralongkorn បាន​តែងតាំងអតីតនាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា ក្នុងមុខតំណែងជា​ទីប្រឹក្សានេះ ដោយ​ផ្តើមធ្វើការងារគិតចាប់ ពីថ្ងៃព្រហស្បតិ៍ទី៣០ខែវិច្ឆិកាទៅ។

យោធាអ៊ីស្រាអែល បន្តប្រតិបត្តិការនៅតំបន់ហ្គាហ្សា បើទោះបីមានបទឈប់បាញ់ក៏ដោយ!

ប្រមុខ​យោធា​អ៊ីស្រាអែល បាន​អនុម័ត​កាលពី​ល្ងាច​ថ្ងៃ​ពុធ នូវ​ផែនការ​ប្រតិបត្តិការ ដើម្បី​បន្ត​ប្រតិបត្តិការ​ជើងគោក​នៅ​ហ្គាហ្សាស្ទ្រីប។

ណាតូសង្ឃឹម​ថា នឹង​មាន​ការ​ពន្យារ​ពេល ការ​ផ្អាក​មនុស្សធម៌ សម្រាប់អ៊ីស្រាអែល-ប៉ាឡេស្ទីន!

អគ្គលេខាធិការអង្គការណាតូ បាននិយាយ កាលពីថ្ងៃអង្គារថា លោកសង្ឃឹមថា នឹងមានការពន្យាពេលក្នុងការផ្អាកមនុស្សធម៌ រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ប៉ាឡេស្ទីន។

ចាប់តាំងពីសង្គ្រាមមក មេបញ្ជាការក្រុមហាម៉ាស៤នាក់ត្រូវហើយ ត្រូវបានសម្លាប់!

ក្រុមហាម៉ាស់ បានប្រកាសថាលោក Ahmed Al-Ghandour មេដឹកនាំកងកម្លាំងភាគខាងជើង និងមេបញ្ជាការជាន់ខ្ពស់៣នាក់ផ្សេងទៀតត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារដោយអ៊ីស្រាអែល។

លោកនាយករដ្ឋមន្ត្រី​អ៊ីស្រាអែល បានចុះពិនិត្យស្ថានភាពសង្គ្រាម នៅតំបន់ហ្គាហ្សា!

ការិយាល័យរបស់ លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu កាលពីថ្ងៃអាទិត្យថា បាននិយាយថា លោក Benjamin Netanyahu បានដឹកនាំដំណើរត្រួតពិនិត្យនៅតំបន់ហ្គាហ្សាស្ទ្រីប.!។

អ៊ីស្រាអែល វាយឆ្មក់​យ៉ាង​សាហាវ​នៅ​តំបន់ West Bank ចំ​ពេល​មាន​បទ​ឈប់​បាញ់​នៅ​ហ្គាហ្សា!

យោងតាមក្រសួងសុខាភិបាលប៉ាឡេស្ទីន បានឱ្យដឹងថា កងកម្លាំងអ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីន៨នាក់ រួមទាំងកុមារម្នាក់ផងដែរ នៅតំបន់ West Bank ដែលត្រូវបានកាន់កាប់។