រុស្ស៊ីកាលពីថ្ងៃសុក្រ បាននិយាយថា ខ្លួនបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន ចំនួន៦ គ្រឿង ពេញមួយយប់នៅក្នុងតំបន់ចំនួនពីរ។
ក្រសួងការពារជាតិ នៅក្នុងសេចក្តីថ្លែងការណ៍បាននិយាយថា យន្តហោះគ្មានមនុស្សបើកចំនួន 5 គ្រឿងត្រូវបានបំផ្លាញនៅតំបន់ Belgorod ជាប់ព្រំដែនអ៊ុយក្រែន និងមួយគ្រឿងទៀត នៅលើឧបទ្វីបគ្រីមៀ។
អង្គភាពដែលប្រតិបត្តិការប្រព័ន្ធការពារដែនអាកាស Tor-M2 ក៏បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក ឈ្លបយកការណ៍របស់អ៊ុយក្រែន ។
គួរជម្រាបថា ប្រទេសរុស្ស៊ីបានចាប់ផ្តើម “ប្រតិបត្តិការយោធាពិសេស” របស់ខ្លួននៅអ៊ុយក្រែនក្នុងខែកុម្ភៈឆ្នាំ 2022 ៕