ក្រសួងសុខភាពរបស់ដែនដី បាននិយាយនៅថ្ងៃសៅរ៍នេះថាយ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន 32នាក់ទៀតបានស្លាប់ និង 41នាក់ផ្សេងទៀតបានរងរបួសក្នុងរយៈពេល 24 ម៉ោងចុងក្រោយនេះ ។
ខណៈអ៊ីស្រាអែលបន្តការវាយលុកលើតំបន់ហ្គាហ្សាស្ទ្រីប ដែលត្រូវបានឡោមព័ទ្ធ។
សេចក្តីថ្លែងការណ៍របស់ក្រសួងបាននិយាយថា”ការកាន់កាប់របស់អ៊ីស្រាអែល (កងកម្លាំង) បានប្រព្រឹត្តការសម្លាប់រង្គាលចំនួន 3 ប្រឆាំងនឹងគ្រួសារនៅតំបន់ហ្គាហ្សាស្ទ្រីប ។
ដោយបានធ្វើឱ្យទុក្ករបុគ្គល 32 នាក់ និង 41 នាក់បានរងរបួសក្នុងរយៈពេល 24 ម៉ោងកន្លងមក” ។
សេចក្តីរបាយការណ៍បានបន្ថែមថា “មនុស្សជាច្រើននៅតែជាប់នៅក្រោមគំនរបាក់បែក និងនៅលើដងផ្លូវ ខណៈដែលអ្នកជួយសង្គ្រោះមិនអាចទៅដល់ពួកគេ”។
យោងតាមអាជ្ញាធរសុខាភិបាលប៉ាឡេស្ទីនបានឲ្យដឹងថា ដោយបំពានលើការសម្រេចបណ្ដោះអាសន្នរបស់តុលាការយុត្តិធម៌អន្តរជាតិ អ៊ីស្រាអែលបន្តការវាយលុករបស់ខ្លួននៅលើតំបន់ Gaza Strip ។
ដែលមានជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ ៣៤.៦៥៤ នាក់ត្រូវបានសម្លាប់ ភាគច្រើនជាស្ត្រី និងកុមារ និង ៧៧.៩០៨ នាក់បានរងរបួសចាប់តាំងពីថ្ងៃទី ៧ ខែតុលា។
អ៊ីស្រាអែល បានវាយលុកតំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងពីមានការវាយប្រហារឆ្លងព្រំដែនដោយក្រុមហាម៉ាស់ ដែលទីក្រុង Tel Aviv បាននិយាយថា បានសម្លាប់មនុស្សជិត1,200 នាក់៕