(ព្រះសីហនុ)៖ សមត្ថកិច្ចបានឱ្យដឹងថា នៅព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ ២០២៤ មានរថយន្ត១គ្រឿង បានឆាបឆេះនៅតាម បណ្ដោយផ្លូវល្បឿនលឿនត្រង់គីឡូម៉ែត្រលេខ៩៧ ដែលមានទិសដៅបើកបរពីភ្នំពេញឆ្ពោះទៅក្រុងព្រះសីហនុ ភូមិសាស្ត្រក្នុងភូមិ ស្ទឹងច្រាល ឃុំ អូរបាក់រទេះ ស្រុក កំពង់សិលា ខេត្ត ព្រះសីហនុ ។
ម្ចាស់ឡានរងគ្រោះឈ្មោះ មឿន ឆៃយុទ្ឋ ភេទ ប្រុស ជនជាតិ ខ្មែរ។ រថយន្តដែលឆាបឆេះម៉ាក TOYOTA CAMARY (បាឡែន)ពណ៌ ស ដែលមានស្លាកលេខ កណ្តាល 2C-9690 ខូចខាតឆេះរថយន្តអស់ទាំងស្រុង។
ចំពោះមូលហេតុនៃការឆេះនេះ មានសេចក្តីរាយការណ៍បឋមថា បណ្តាលមកពីឆ្លងចរន្តភ្លើងក្នុងរថយន្ត និងថាករណីនេះមិនមានមនុស្សគ្រោះថ្នាក់ទេ ៕