ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញពិនិត្យការធ្វើតេស្ត រកសារធាតុញៀនក្នុងក្របខណ្ឌក្រសួងព័ត៌មាន!

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី០៨ ខែឧសភា​ ឆ្នាំ២០២៤​ នៅបរិវេណក្រសួងព័ត៌មាន រាជធានីភ្នំពេញ សម្រាប់ថ្ងៃទី២ នៃការធ្វើតេស្តដែលជាថ្ងៃបញ្ចប់។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញពិនិត្យ មន្ត្រីរាជការក្រសួងព័ត៌មាន ដែលអនុវត្តកាតព្វកិច្ច ធ្វើតេស្តរកសារធាតុញៀនខុសច្បាប់ ក្នុងក្របខណ្ឌក្រសួងព័ត៌មាន ។
ដើម្បីអនុលោមតាមបទបញ្ជាលេខ ០១ បប ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ របស់រាជរដ្ឋាភិបាលកម្ពុជា ។
ខណៈដែលកាលពីថ្ងៃទី៧ ខែឧសភា មន្ត្រីក្រសួងព័ត៌មានសរុប១.០៨០ នាក់ បានធ្វើតេស្តរកសាធារធាតុញៀន ក្រោមកិច្ចសហការជាមួយមន្ត្រីជំនាញ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។
ជាលទ្ធផលគឺអវិជ្ជមានទាំងអស់ មិនមានមន្ត្រីនៃក្រសួងព័ត៌មាន ណាម្នាក់រកឃើញមានសារធាតុញៀនទេ៕

Leave a Reply

Your email address will not be published. Required fields are marked *