យោងតាមប្រភពវេជ្ជសាស្ត្រប៉ាឡេស្ទីន បានឱ្យដឹងថា យ៉ាងហោចណាស់មនុស្សចំនួន៤នាក់បានស្លាប់ កាលពីថ្ងៃព្រហស្បតិ៍ ។
នៅពេលដែលយន្តហោះអ៊ីស្រាអែលបានវាយប្រហារ អគារលំនៅដ្ឋានមួយនៅក្នុងទីក្រុង Rafah ភាគខាងត្បូងនៃ Gaza ។
ប្រភពបានប្រាប់ Anadolu ថា “ចំនួនអ្នកស្លាប់ ដែលនាំមកមន្ទីរពេទ្យគុយវ៉ែត ដោយសារការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ទៅលើផ្ទះរបស់គ្រួសារ Lafi ក្នុងតំបន់ Jnaina បានកើនឡើងដល់ជនជាតិប៉ាឡេស្ទីនបួននាក់” ។
ប្រភពបន្ថែមថា ការវាយប្រហារនេះក៏បានធ្វើឱ្យជនជាតិប៉ាឡេស្ទីនជាច្រើននាក់ រងរបួសផងដែរ ដោយកត់សម្គាល់ថា អ្នករងរបួសមួយចំនួនស្ថិតក្នុងស្ថានភាព “ធ្ងន់ធ្ងរ” ។
អ៊ីស្រាអែល បានវាយលុកតំបន់ Gaza Strip ជាការសងសឹកចំពោះការវាយប្រហារកាលពីថ្ងៃទី 7 ខែតុលា ដោយក្រុមហាម៉ាស់ ដែលបានសម្លាប់មនុស្សប្រហែល 1,200 នាក់។
ចាប់តាំងពីពេលនោះមក ជនជាតិប៉ាឡេស្ទីនជាង ៣៤.៩០០នាក់ត្រូវបានសម្លាប់នៅក្នុងហ្គាហ្សា ដែលភាគច្រើនជាស្ត្រី និងកុមារ និង ៧៨.៥០០ នាក់ផ្សេងទៀតបានរងរបួស នេះបើយោងតាមអាជ្ញាធរសុខាភិបាលប៉ាឡេស្ទីន៕