(ភ្នំពេញ)៖ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់បញ្ចប់គោរមងារ(អ្នកឧកញ៉ា)ពីលោក ហ៊ី គឹមហុង។
-នេះបើយោងតាមតាម ព្រះរាជក្រឹត្យលេខ នស/រកត/០៤២៤/៣៤១ ចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤។
សូមបញ្ជាក់ថា៖ លោក ហ៊ី គឹមហុង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ពិភពដីមាស អ៊ិមវេសម៉ិន ឯ.ក (Piphup Deimeas Investment Co.,Ltd.)។
ជាប់ឈ្មោះជាជនត្រូវចោទ នៅស្ថាប័នតុលាការសាលាដំបូងក្រោមការចោទប្រកាន់ពីបទ ឆបោកមានស្ថានទម្ងន់ទោស។
ពាក់ព័ន្ធការ វិនិយោគដីធ្លី ជាមួយបងប្អូនប្រជាពលរដ្ឋ ហើយត្រូវពលរដ្ឋប្ដឹង ពីបទ(ឆបោក)៕