ក្រសួងសុខាភិបាល នៅក្នុងតំបន់បាននិយាយនៅថ្ងៃសុក្រថា ចំនួនអ្នកស្លាប់ជនជាតិប៉ាឡេស្ទីន ដោយសារការវាយបក របស់អ៊ីស្រាអែល មកលើតំបន់Gaza Strip បានកើនឡើងដល់ ៣៤.៩៤៣ នាក់ហើយ។
ក្រសួងបាននិយាយថា ការកាន់កាប់របស់អ៊ីស្រាអែល(កងកម្លាំង)បានប្រព្រឹត្តការសម្លាប់ រង្គាលចំនួន6គ្រួសារ នៅហ្គាហ្សាស្ទ្រីប។
បណ្ដាលឱ្យស្លាប់39នាក់ និងរបួស58នាក់ ក្នុងរយៈពេល 24ម៉ោង ចុងក្រោយនេះ។
ក្រសួងបាននិយាយថា យ៉ាងហោចណាស់មនុស្ស 78,572 នាក់ផ្សេងទៀត បានរងរបួសនៅក្នុងការវាយលុកនេះ។
មនុស្សជាច្រើន នៅតែជាប់នៅក្រោមគំនរបាក់បែក និងនៅលើដងផ្លូវ ខណៈដែលអ្នកជួយសង្គ្រោះមិនអាចទៅដល់ពួកគេ”។
កងទ័ពអ៊ីស្រាអែល កាលពីថ្ងៃអង្គារបានចាប់ផ្តើមការលុកលុយរបស់ខ្លួនទៅលើតំបន់រ៉ាហ្វាភាគខាងកើត ដោយវាយលុក និងកាន់កាប់ផ្នែកខាងប៉ាឡេស្ទីននៃច្រក Rafah ជាមួយអេហ្ស៊ីប ដោយបិទច្រកទ្វារតែមួយគត់របស់ហ្គាហ្សាទៅកាន់ពិភពខាងក្រៅ។
កាលពីថ្ងៃចន្ទ កងទ័ពអ៊ីស្រាអែលបានចេញបញ្ជាជម្លៀសប្រជាជនប៉ាឡេស្ទីន នៅភាគខាងកើត Rafah ។
ដែលជាការផ្លាស់ប្តូរដែលត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថា ជាការចាប់ផ្តើមនៃការវាយប្រហារដ៏គួរឱ្យភ័យខ្លាចរបស់អ៊ីស្រាអែល មកលើទីក្រុងនេះ ។
ដែលជាជម្រករបស់ប្រជាជនប៉ាឡេស្ទីនប្រមាណ1.5 លាននាក់ដែលផ្លាស់ទីលំនៅ។
អ៊ីស្រាអែលបានធ្វើការវាយលុកដោយមិនឈប់ឈរលើតំបន់ Gaza Strip ចាប់តាំងពីមានការវាយប្រហារឆ្លងព្រំដែនដោយក្រុម Hamas កាលពីថ្ងៃទី ៧ ខែតុលា ដែលបានសម្លាប់មនុស្សប្រហែល ១.២០០នាក់៕