ក្រុមហាម៉ាស់ បានប្រកាសថាលោក Ahmed Al-Ghandour មេដឹកនាំកងកម្លាំងភាគខាងជើង និងមេបញ្ជាការជាន់ខ្ពស់៣នាក់ផ្សេងទៀតត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារដោយអ៊ីស្រាអែល។
នៅក្នុងសេចក្តីថ្លែងការណ៍ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា កងពលតូច Ezzedine Al-Qassam ។
ដែលជាស្លាបប្រដាប់អាវុធនៃក្រុមហាម៉ាស់បាននិយាយថាGhandour គឺជាសមាជិកនៃក្រុមប្រឹក្សាយោធារបស់ក្រុមនេះហើយក៏មានឈ្មោះមេដឹកនាំ៣នាក់ផ្សេងទៀតដែលត្រូវបានសម្លាប់រួមទាំង Ayman Siyyam ដែលយោងទៅតាមប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ីស្រាអែល។
សេចក្តីថ្លែងការណ៍មួយពីក្រុមហាម៉ាស់បាននិយាយថា”ស្បថចំពោះAlhah យើងនឹងបន្តផ្លូវរបស់ពួកគេ”។
ប៉ុន្តែមិនបានបញ្ជាក់ពីពេលណាដែលមេបញ្ជាការទាំង៤នេះបានស្លាប់នោះទេ។Ghandour ហៅ Abu Anas ត្រូវបានអាមេរិកចុះក្នុងបញ្ជីជា “ភេរវករសកល”ក្នុងឆ្នាំ២០១៧។
ក្រសួងការបរទេសអាមេរិកបានពណ៌នាលោកថាជាអតីតសមាជិកក្រុមប្រឹក្សា Shura សមាជិកការិយាល័យនយោបាយរបស់ហាម៉ាស់ និងជាអតីតសមាជិកនៃក្រុមហាម៉ាស់។
ការិយាល័យនយោបាយ ការវាយប្រហារជាច្រើនរួមទាំងការវាយឆ្មក់លើប៉ុស្តិ៍កងទ័ពអ៊ីស្រាអែលនៅឯច្រកព្រំដែនKeremShalomបានបណ្តាលឲ្យទាហានអ៊ីស្រាអែល២នាក់ស្លាប់និង៤នាក់រងរបួស៕