សម្តេចធិបតី អនុញ្ញាតឱ្យអភិបាលខេត្តស្វយ័តពិសេសជេជូ ចូលជួបនិងសម្តែងការគួរសម!

(សេអ៊ូល)៖ នៅព្រឹកទី១៧ ខែឧសភា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ។
បានអនុញ្ញាតឱ្យលោក Oh Young-hun អភិបាលខេត្តស្វយ័តពិសេសជេជូ ប្រទេសកូរ៉េខាងត្បូង ជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ក្នុងនោះ ក៏មានការចុះអនុស្សរណៈយោគយល់គ្នារវាងរដ្ឋបាលខេត្តសៀមរាប និង រដ្ឋបាលខេត្តស្វយ័តពិសេសជេជូផងដែរ ។
ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ និង លើកកម្ពស់ការអភិវឌ្ឍវិស័យផ្សេងៗក្នុងខេត្តទាំងពីរ ឱ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត៕

Leave a Reply

Your email address will not be published. Required fields are marked *