ក្រសួងសុខាភិបាល នៅក្នុងក្រុមឡោមព័ទ្ធ បាននិយាយកាលពីថ្ងៃសុក្រថា៖ ការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់មនុស្ស 31 នាក់ និង 56នាក់ផ្សេងទៀតរងរបួសក្នុងរយៈពេល 24 ម៉ោងចុងក្រោយនេះ”។
ក្រសួងសុខាភិបាល ក៏បានបញ្ជាក់ផងដែរថា ការវាយបករបស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងពីខែតុលា ឆ្នាំមុន រហូតពេលនេះ!។
បណ្ដាលឱ្យជនជាតិប៉ាឡេស្ទីន ចំនួន 35,303 នាក់ស្លាប់ និងរបួសចំនួន 79,261នាក់ ដោយជនរងគ្រោះ ភាគចច្រើនជាស្ដ្រីនិងកុមារ។
សេចក្តីថ្លែងការណ៍បានបន្ថែមថា “មនុស្សជាច្រើននៅតែជាប់នៅក្រោមគំនរបាក់បែក និងនៅលើដងផ្លូវ ខណៈដែលអ្នកជួយសង្គ្រោះមិនអាចទៅដល់ពួកគេ”។
អ៊ីស្រាអែលបានបន្តការវាយលុកយ៉ាងឃោរឃៅរបស់ខ្លួន លើតំបន់ហ្គាហ្សាស្ទ្រីប បើទោះបីជាមានដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាមទារឱ្យមានការឈប់បាញ់ជាបន្ទាន់នៅក្នុងតំបន់នេះក៏ដោយ៕