ប្រទេសកូរ៉េខាងជើង បាននិយាយថា៖ ការប៉ុនប៉ងរបស់ខ្លួនក្នុងការដាក់ផ្កាយរណបចារកម្មទី២ ចូលទៅក្នុងគន្លងតារាវិថីបានបរាជ័យ នៅពេលដែលរ៉ុក្កែត ដែលកំពុងផ្ទុះ។
ការទទួលស្គាល់របស់កូរ៉េខាងជើង ធ្វើឡើង បន្ទាប់ពីយោធាកូរ៉េខាងត្បូង កាលពីយប់ថ្ងៃចន្ទម្សិលមិញ បានរាយការណ៍ថា កូរ៉េខាងជើងបានបាញ់អាវុធមិន ស្គាល់ម៉ាក និងក្រោយទីក្រុងព្យុងយ៉ាង បានប្រកាសពីគម្រោងបាញ់បង្ហោះផ្កាយរណប ដែលទទួលរងការរិៈគន់ពីជប៉ុន និងកូរ៉េខាងត្បូង។
តាមរយៈប្រព័ន្ធផ្សព្វផ្សាយរដ្ឋ អគ្គនាយករងនៃរដ្ឋបាលជាតិបច្ចេកវិទ្យាអវកាសរបស់កូរ៉េខាងជើង ។
បានគូសបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍មួយថា«ការបាញ់ បង្ហោះគ្រាប់រ៉ុក្កែតពាំផ្កាយរណបថ្មី បានទទួលបរាជ័យ នៅពេលដែលរ៉ុក្កែតនេះផ្ទុះនៅលើអាកាស អំឡុងការផ្ដាច់ខ្លួនដំណាក់កាលទី១»។
សេចក្ដីថ្លែងការណ៍ នេះដែរបានផ្ដល់ការវិភាគជាបឋមថាមូលហេតុដែលបង្កឱ្យការបាញ់បង្ហោះផ្កាយរណបបរាជ័យ ។
គឺបណ្ដាលមកពីម៉ូទ័ររ៉ុក្កែតដំណើរការដោយឥន្ធនៈរាវថ្មីមួយ ដែលទើបតែត្រូវបានអភិវឌ្ឍឡើង ខណៈមូលហេតុផ្សេងទៀតត្រូវបានស៊ើបអង្កេត។
គួរបញ្ជាក់ថា មុនការទទួលស្គាល់នេះ កូរ៉េខាងត្បូង និងជប៉ុន ក៏បាននិយាយដែរថាការបាញ់បង្ហោះផ្កាយរណបស៊ើបការណ៍របស់កូរ៉េខាងជើង បានទទួល បរាជ័យ។ កូរ៉េខាងជើង បានបាញ់បង្ហោះផ្កាយរណបស៊ើបការណ៍ ដំបូងបំផុតរបស់ខ្លួនដោយជោគជ័យ កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោយទទួលបរាជ័យ ២លើក ក្នុងឆ្នាំដដែលនោះ៕