សេចក្តីថ្លែងការណ៍ បានឱ្យដឹងថា ប៉ូលីសហុងកុង បានប្រើច្បាប់សន្តិសុខក្នុងស្រុក ដើម្បីចាប់ខ្លួនមនុស្សចំនួន៦នាក់ ក្នុងនោះស្ដ្រី៥នាក់ ពាក់ព័ន្ធករណី(បំបះបំបោរ)។
ម្នាក់ក្នុងចំណោមពួកគេ ត្រូវបានគេឃុំខ្លួនរួចហើយ ដែលត្រូវបានគេចោទប្រកាន់ថា បានបង្ហោះខ្លឹមសារ«រំជួលចិត្ត»អនាមិក លើបណ្ដាញសង្គម ដោយមានជំនួយពីជនសង្ស័យប្រាំនាក់ផ្សេងទៀត។
នៅក្រោមបទបញ្ញត្តិស្តីពី ការការពារសន្តិសុខជាតិ ដែលត្រូវបានគេស្គាល់ជាទូទៅថាជាច្បាប់មាត្រា 23 ឧក្រិដ្ឋកម្ម ដែលពាក់ព័ន្ធនឹងចេតនាបំបះបំបោរអាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ប្រាំពីរឆ្នាំ។
សមាជិកសភាហុងកុង បានអនុម័តច្បាប់សន្តិសុខជាតិ ក្នុងស្រុកកាលពីខែមីនា ដែលជាលើកដំបូងចាប់តាំងពីតំបន់ពាក់កណ្តាលស្វយ័តត្រូវបានប្រគល់ឱ្យការគ្រប់គ្រងរបស់ចិនក្នុងឆ្នាំ 1997។
នៅក្រោមច្បាប់ថ្មី មនុស្សដែលត្រូវបានផ្តន្ទាទោសពីបទក្បត់ជាតិ ការបះបោរ ការបំផ្លិចបំផ្លាញដោយ “ការឃុបឃិតជាមួយកងកម្លាំងខាងក្រៅ” ឬការញុះញង់សមាជិកនៃកងកម្លាំងប្រដាប់អាវុធចិនឱ្យមានការបះបោរអាចត្រូវបានកាត់ទោសឱ្យជាប់គុកមួយជីវិត ខណៈដែលអ្នកដែលត្រូវបានគេរកឃើញថាមានពិរុទ្ធពីបទបង្ហាញអាថ៌កំបាំងរដ្ឋដោយខុសច្បាប់អាចទទួលបាន 10 ឆ្នាំ៕