(កំពត)៖ រយៈពេល១ថ្ងៃ ក្នុងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ដែលជាថ្ងៃទី១ របស់ប្រតិភូអ្នកសារព័ត៌មានជាតិ និងអន្តរជាត់មកពី៣០ស្ថាប័ន។
ដែលបំពេញបេសកកម្ម ព័ត៌មានដើម្បីផ្សព្វផ្សាយទ្រង់ទ្រាយធំ ពីសក្តានុពល នៃការអភិវឌ្ឍន៍ទីក្រុងបូកគោ ក្រុមអ្នកសារព័ត៌មាន បានចុះទស្សនៈកិច្ចតំបន់ទេសចរជាច្រើនកន្លែង ដែលមាននៅលើភ្នំបូកគោល ។
បេសកកម្មក្នុងគោលដៅជំរុញវិស័យទេសចរណ៍ នៅលើភ្នំបូលគោ អោយកាន់តែមានភាពល្បីល្បាញ សម្រាប់អោយភ្ញៀវទេសចរជាតិ និងអន្តរជាតិមកកម្សាន្ត។
បេសកកម្មនេះ រៀបចំដោយក្លឹបអ្នកកាសែតកម្ពុជា ដឹកនាំដោយលោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា និងមានការរៀបចំទទួលយ៉ាងកក់ក្តៅពីអ្នកឧកញ៉ាសុខ គង់ អគ្គនាយកក្រុមហ៊ុន សូគីម៉ិច អ៉ីនវេសម៉ិនគ្រូប ដែលជាក្រុមហ៊ុន ទទួលបានសិទ្ធពីរាជរដ្ឋាភិបាលក្នុងអភិវឌ្ឍន៍ភ្នំបូកគោ។
ក្នុងដំណើរបេសកកម្ម ថ្ងៃដំបូងនេះក្រុមអ្នកសារព័ត៌មាន បានចុះទៅមើលទីតាំងដែលមានសក្តានុពលខាងផ្នែកទេសចរណ៍ ដែលកន្លងមកអ្នកទេសចរមកលេងភ្នំបូកគោ អត់ដែលបានស្គាល់រួមមាន ៖ វាលស្រែ១០០ វាលស្រែ៥០០, ថ្មអណ្ដេីក ក្លោងទ្វាមេឃ, ថ្មប្រាសាទ,វាលផ្កាបំពង់ក្រឡោក,តំបន់តាំងសម្មាធិ,ល្អាងភ្នំស័ក្តិសិទ្ធិ,កសាងព្រះពុទ្ធបដិមាកម្ពស់១០៨ម៉ែត្រ និងទស្សនាការកសាងផ្លូវថ្មីឆ្ពោះទៅកាន់ផ្លូវជាតិលេខ៤ ។
ទីតាំងទេសចរណ៍ទាំង១០កន្លែងខាងលើនេះបង្កប់ទៅដោយប្រវត្តិសាស្ត្រ ជំនឿសាសនា និងវប្បធម៍ប្រពៃណី។
ក្រៅពីទីតាំងទេសចរទាំង១០នេះនៅមានទីតាំងទេសចរជាច្រើកន្លែងទៀត ដែលក្រុមការងារព័ត៌មាន និងចុះទៅអោយដល់។
ដើម្បីធ្វើការផ្សព្វផ្សាយ ជាបន្តបន្ទាប់អោយបានទូលំទូលាយ ពីសក្តានុពលទេសចរ នៅលើភ្នំបូកគោ៕