យោងតាមប្រភព ក្នុងស្រុកបានឱ្យដឹងថា យ៉ាងហោចណាស់ជនស៊ីវិល៣នាក់ បានស្លាប់កាលពីថ្ងៃសៅរ៍ ក្នុងនោះកុមារ២នាក់។
ដោយសារការវាយប្រហារ ដោយកងកម្លាំងរបបស៊ីរី នៅភាគខាងលិចទីក្រុងអាឡិបប៉ូ។
ប្រភពការពារជនស៊ីវិល បាននិយាយថា កងកម្លាំងរបបដែលឈរជើង នៅមូលដ្ឋានកងពលតូចទី 46 នៅភាគខាងលិចទីក្រុងអាឡិបប៉ូ រួមជាមួយនឹងក្រុមភេរវករបរទេសដែលគាំទ្រដោយអ៊ីរ៉ង់ បានវាយប្រហារភូមិal-Wasata ។
ប្រទេសស៊ីរី បានជាប់គាំងនៅក្នុងសង្គ្រាមស៊ីវិលដ៏សាហាវ ចាប់តាំងពីដើមឆ្នាំ 2011 ។
នៅពេលដែលរបបអាសាដបានបង្ក្រាបការតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យដោយភាពសាហាវឃោរឃៅដែលមិននឹកស្មានដល់។
ជនរងគ្រោះរាប់សែននាក់ ត្រូវបានសម្លាប់ និងជាង 10លាននាក់ត្រូវផ្លាស់ទីលំនៅ នេះបើយោងតាមការប៉ាន់ស្មានរបស់អង្គការសហប្រជាជាតិ៕