មនុស្សជាង 40នាក់បានស្លាប់ ដោយសារ ការបាញ់ប្រហារ ពេញមួយយប់នៅទូទាំងរដ្ឋOhio Kentucky និង Pennsylvania របស់សហរដ្ឋអាមេរិក ។
ក្នុងនោះមនុស្ស៣នាក់ទៀត ដែលរបួសធ្ងន់ ត្រូវបានគេរាយការណ៍ថា ស្លាប់កាលពីព្រឹកថ្ងៃអាទិត្យ។
យោងតាមសេចក្តីថ្លែងការណ៍ របស់ប៉ូលីសបានឱ្យដឹងថា មនុស្សចំនួន 28 នាក់ត្រូវបានបាញ់សម្លាប់នៅក្នុងការបាញ់ប្រហារដ៏ធំមួយ នៅឯពិធីជប់លៀងមួយកាលពីព្រឹកថ្ងៃអាទិត្យនៅទីក្រុង Akron រដ្ឋ Ohio ។
ប៉ូលីស Akron បាននិយាយថា “សរុបមនុស្ស 25 នាក់បានរងរបួសបុរស១នាក់ ត្រូវបានសម្លាប់ហើយយ៉ាងហោចណាស់ជនរងគ្រោះ 2 នាក់នៅតែស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនៅយប់នេះ” ។
ខណៈដែលមិនទាន់មានការចាប់ខ្លួននៅឡើយ ប៉ូលីសបានអំពាវនាវដល់មនុស្សគ្រប់គ្នាដែលឃើញហេតុការណ៍នេះ ផ្តល់ព័ត៌មានលម្អិត ខណៈដែលពួកគេបានផ្តល់រង្វាន់ចំនួន 22,500 ដុល្លារ “ដល់ការកំណត់អត្តសញ្ញាណ ការចាប់ខ្លួន និងការកាត់ទោសដោយជោគជ័យរបស់ជនសង្ស័យ”។
ដោយឡែកនៅក្នុងសេចក្តីថ្លែងការណ៍មួយ ប៉ូលីស Louisville Metro កាលពីថ្ងៃអាទិត្យបាននិយាយថា យ៉ាងហោចណាស់មានកុមារ 5 នាក់ និងមនុស្សពេញវ័យម្នាក់ត្រូវបានបាញ់សម្លាប់នៅក្នុងចំណតរថយន្តនៃអាជីវកម្មមួយក្នុងរដ្ឋ Kentucky។
ខណៈដែលប៉ូលីសបន្តស៊ើបអង្កេតឧប្បត្តិហេតុនេះ សេចក្តីថ្លែងការណ៍បាននិយាយថា អ្នករងរបួសទាំងអស់ត្រូវបានគេរំពឹងថានឹងនៅមានជីវិត។
ជាងនេះទៅទៀត ការបាញ់ប្រហារមួយទៀតបានកើតឡើងនៅទីក្រុង Penn Hills រដ្ឋ Pennsylvania ដែលមនុស្សពីរនាក់បានស្លាប់ និង 7នាក់ផ្សេងទៀតបានរងរបួស។
យោងតាមប៉ូលិសខោនធី Allegheny យ៉ាងហោចណាស់ជនរងគ្រោះម្នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ខណៈដែលអ្នកផ្សេងទៀតកំពុងត្រូវបានព្យាបាលរបួសដែលមិនគំរាមកំហែងដល់អាយុជីវិតពីការបាញ់ប្រហារបានកើតឡើងកាលពីដើមថ្ងៃអាទិត្យ។
ចុងក្រោយបំផុត គឺជាផ្នែកមួយនៃនិន្នាការទូលំទូលាយនៃអំពើហិង្សាដោយកាំភ្លើងនៅក្នុងសហរដ្ឋអាមេរិក ដែលការបាញ់ប្រហារទ្រង់ទ្រាយធំ បានក្លាយជាញឹកញាប់កាន់តែខ្លាំងឡើង៕