មេធាវីរបស់លោក Khan បាននិយាយថា កាលពីថ្ងៃចន្ទ តុលាការឧទ្ធរណ៍ប៉ាគីស្ថាន បានកាត់ទោសអតីតនាយករដ្ឋមន្ត្រី Imran Khan ពាក់ព័ន្ធការធ្លាយអាថ៌កំបាំងរដ្ឋ..!។
ខណៈសំណុំរឿងមួយចំនួនទៀត ក៏នឹងត្រូវអនុវត្ត មកលើលោក Khan ផងដែរ។
សូមជម្រាបថា លោក ខាន់ ត្រូវបានចាប់ខ្លួន កាលពីខែឧសភា បន្ទាប់ពីតុលាការកាត់ទោសលោកឱ្យជាប់ពន្ធនាគារ រយៈពេល៣ឆ្នាំ ពីបទពុករលួយ។
លោកក៏ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល១០ឆ្នាំទៀត ពីបទលួចលាក់ឯកសាររដ្ឋ កាលពីដើមឆ្នាំនេះ។
ការសម្រេច របស់តុលាការក្នុងការទម្លាក់ការចោទប្រកាន់ លោក ខាន់ ពីបទលួចលាក់ឯកសាររដ្ឋនេះ ។
គឺជាជ័យជម្នះមួយ សម្រាប់អតីតនាយករដ្ឋមន្ត្រីរូបនេះ និងគណបក្សរបស់លោក។
ទោះជាយ៉ាងណាក៏ដោយ លោកនៅតែជាប់ពន្ធនាគារ ហើយមិនទាន់អាចចូលរួមក្នុងការបោះឆ្នោតជាតិ ដែលគ្រោងនឹងធ្វើឡើងនៅដើមឆ្នាំក្រោយនៅឡើយទេ៕