(ភ្នំពេញ)៖ បុរសម្នាក់រួមដំណើរជាមួយនិងស្ត្រី២នាក់ បានបើករថយន្តតូយ៉ូតាព្រូស ក្នុងល្បឿនលឿន ជ្រុលទៅបុកក្បាលនាគថ្មចែកទ្រូងផ្លូវ បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ..!។
ហេតុការណ៍នេះ បានកេីតឡេីងនៅវេលាម៉ោង១ រំលងអធ្រាត្រចូលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ នៅជិតភ្លើងស្តុបចំការមន ផ្លូវព្រះនរោត្តម សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង។
តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានអោយដឹងថា មុនពេលកេីតហេតុ គេឃើញបុរសម្នាក់រួមដំណើរជាមួយនិងស្ត្រី២នាក់។
បានបេីករថយន្តម៉ាកតូយ៉ូតា ព្រូស ពណ៌ទុយយោទឹក ពាក់ស្លាកលេខ ភ្នំពេញ 2BH-1804 ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះនរោត្តម ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន សង្ស័យអ្នកបេីកបរងងុយដេកងោកមួយភាំង។
លុះបើកមកដល់កន្លែង កេីតហេតុ រថយន្តបានរេចង្កូត ទៅបុកនឹងក្បាលថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង។
បណ្តាលឱ្យរថយន្តខូចខ្ទេចស្រុញផ្នែកខាងមុខ រងការខូចខាតយ៉ាងដំណំ ចំណែកក្បាលថ្មពុះចែកទ្រូងផ្លូវវិញ រងការខូចខាតតិចតួចតែប៉ុណ្ណោះ ។
ក្នុងហេតុការណ៍នេះដែរ អ្នកបេីកបររថយន្ត និងអ្នករួមដំណើររងរបួសតិចតួច បានគេចខ្លួនចេញទៅបាត់ដោយបន្សល់ទុករថយន្តនៅកន្លែងកេីតហេតុ ។
ក្រោយពេលកេីតហេតុ រថយន្ដបង្កត្រូវបានសមត្ថកិច្ចជំនាញ ចរាចរណ៍ក្រុងស្ទូចរថយន្តបង្កយកទៅរក្សាទុក៕